អត្ថបទ៖ សំនៀង
ពិធីបិទផ្សាយនេះធ្វើឡើងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការនៃរដ្ឋបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព មេភូមិគ្រប់ភូមិនៃឃុំលំហាច យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម ក្រុមការងារគណនេយ្យភាពសហគមន៍ ប្រជាពលរដ្ឋ និងប្រជាការពារឃុំលំហាច នៅបរិវេណវត្តយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល សរុបប្រមាណ៤០០នាក់។
សូមបញ្ជាក់ថា កន្លងមកការប្រកាសអំពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះ គឺក្រសួងរៀបចំដែនដី និងនគរបនីយកម្ម សំណង់ បានធ្វើការផ្សព្វផ្សាយអំពីសេចក្ដីជូនដំណឹងជាផ្លូវការនៅលើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួង ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង និងត្រៀមខ្លួនជាមុនក្នុងការចូលរួម៕
រូបភាព៖ បណ្ដាញសង្គម
29-មេសា-2025 - ម៉ោង 01:58:PM
28-មេសា-2025 - ម៉ោង 02:53:PM
26-មេសា-2025 - ម៉ោង 03:03:PM
25-មេសា-2025 - ម៉ោង 12:15:PM