សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តតាកែវ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅភូមិអារោង ឃុំស្លា ស្រុកសំរោងនៅថ្ងៃទី១៣និង១៤ ខែមីនានេះ

12-មិនា-2025 - ម៉ោង 11:35:AM

អត្ថបទ៖ សំនៀង

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដែលផ្សព្វផ្សាយដោយក្រសួងដែនដី ស្តីពីការចែកវិញ្ញា​​បន​​បត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃបណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិ​​កាន់កាប់អចលនវត្ថុ បានឱ្យដឹងថា ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀប​​ចំ​​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវនឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីចំនួន ៩០៦ ក្បាលដី ដែលមានប្រជាជាពលរដ្ឋប្រមាណ ១៩៨គ្រួសារ នៅភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ទីតាំងចែកបណ្ណស្ថិតនៅស្នាក់ការភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។

រដ្ឋបាលខេត្តបានបន្តថា ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់) ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះនឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមឱ្យម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានបណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកបណ្ណទាំងនោះមកប្រគល់​​ឱ្យ មន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញដែលនឹងត្រូវប្រគល់ ជូនដោយមន្ត្រីរដ្ឋបាលសុរិយោដីនៅ ភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ។ តំបន់វិនិច្ឆ័យចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬ ហ៊ីប៉ូតែកពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕

 

រូបភាព៖ក្រសួងរៀបចំដែនដី

ព័ត៌មានទាក់ទង

អភិបាលខេត្តស្ទឹងត្រែង ដកហូតដីព្រៃទំហំ ៤៨៧ហិកតា ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង មន្ទីររៀបចំដែនដី ខេត្តកណ្តាល បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន៧ឃុំ ក្នុងស្រុកពញាឮ រដ្ឋបាលខេត្តព្រៃវែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ ប្រជាសហគមន៍សេអី៥ក្នុងខេត្តព្រះសីហនុ រងចាំាការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រសើរឡើង ខេត្តចំនួន៩ បានបញ្ចប់វាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤បានប្រកាសបិទបញ្ចប់ជាផ្លូវ អភិបាលខេត្តកំពតអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ឃុំ រដ្ឋបាលខេត្តកំពត នឹងធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅក្នុងភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ចាប់ពីថ្ងៃស្អែកនេះទៅ រដ្ឋបាលខេត្តកំពត ធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ពីថ្ងៃទី២៣-២៩ ខែមេសា ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម