អត្ថបទ៖ សំនៀង
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានជម្រាបដល់សាធារណៈជន ព្រមទាំងគ្របមន្ទីរ គ្រប់អង្គភាព និងស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិថ្កូវ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ឱ្យបានជ្រាបថា សាធារណជន និងអង្គភាព ដែលមានការពាក់ព័ន្ធនឹងដីធ្លី ក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬ ខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យ ទាំងនោះ ក្នុងរយៈពេល ១៥ ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ជាកំហិត ទីតាំងនៅស្នាក់ការភូមិ។ ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែលបានបើកចំហរជូនពិនិត្យជាសាធារសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬ តវ៉ានៅពេលក្រោយទៀតបានឡើយ ។
រដ្ឋបាលខេត្តព្រៃវែងបញ្ជាក់ថា ផុតរយៈពេលកំណត់នៃការបិទផ្សាយខាងលើនេះ គណៈកម្មការរដ្ឋបាលនឹងបូកសរុបហើយ លើកសំណើរផ្តល់សិទ្ធិលើអចលវត្ថុទៅអភិបាលខេត្ត ដើម្បីពិនិត្យ សម្រេចរួចបញ្ជួនឱ្យរដ្ឋបាលសុរិយោដី ចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលវត្ថុ(ប័ណ្ណកម្មសិទ្ធ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈច្បាប់ ៕
រូបភាព៖ ក្រសួងរៀបចំដែនដី
29-មេសា-2025 - ម៉ោង 01:58:PM
28-មេសា-2025 - ម៉ោង 02:53:PM
26-មេសា-2025 - ម៉ោង 03:03:PM
25-មេសា-2025 - ម៉ោង 12:15:PM