អត្ថបទ៖ កែវ រតនៈ
ជំនួបសំណេះសំណាល និងសំដែងការគួរសម ជាមួយឯកឧត្តម សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រព្រឹត្តទៅនៅនៅម៉ោង១០និង ២០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះនៅទីស្តីការក្រសួងបរិស្ថាន ដើម្បីបានស្គាល់ និងបង្កើនភាពជិតស្និទជាមួយគ្នា និងសហការជាមួយគ្នាធ្វើការលើវិស័យមួយចំនួន ។
ក្នុងជំនួបនោះ លោកថេង សាវឿន ប្រធានសមាគមន៍សម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលបានធ្វើការផ្ទាល់ជាមួយសហគមន៍បានមានប្រសាសន៍ប្រាប់ឯកឧត្តមអភិបាលរងខេត្តព្រះសីហនុអំពីអ្វីដែលកិច្ចការដែលសមាគមកំពុងធ្វើជាមួយប្រជាសហគមន៍ក្នុងខេត្តព្រះសីហនុ ក៏ដូចជាខេត្តដទៃទៀតលោកកិច្ចការដូចជាការបិទបញ្ចប់បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋជាមួយកសិករ(និយាយជារួម) កិច្ចសហប្រតិបត្តិការរវាងប្រជាសហគមន៍ក្នុងខេត្តព្រះសីហនុជាមួយអាជ្ញាធរខេត្តលើបញ្ហាជីវភាព និងបញ្ហាបរិស្ថាន ការជំរុញយុវកសិករក្នុងវខេត្តព្រះសីហនុឱ្យបានចូលសិក្សាជំនាញវិជ្ជាជីវៈ តាមគម្រោងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ(TVET)១លាន៥នាក់ ។ ជាមួយគ្នានេះ លោក ថេង សាវឿនស្នើសុំឱ្យកិច្ចសហប្រតិបត្តិការពីអាជ្ញាធរពីខេត្តរហូតដល់ថ្នាក់មូលដ្ឋានភូមិ ឃុំ ដើម្បីធ្វើជាវាគ្មិនក្នុងកម្មវិធីដែលសហគមន៍បានរៀបចំ ការប្រមូលអត្តសញ្ញាណប័ណ្ណថតចម្លងដើម្បីធ្វើប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនប្រជាសហគមន៍ និងចុងក្រោយកិច្ចសហប្រតិបត្តិការជាមួយសារព័ត៌មានបៃតងប៉ុស្តិ៍ដើម្បីផ្សព្វផ្សាយព័ត៌ផងដែរ។
ជាការឆ្លើយតប ឯកឧត្តម សុខ ភា បានគាំទ្រចំពោះកិច្ចសហការគ្នា និងជំរុញឱ្យមានទំនាក់ទំនងជិតស្និទ្ធពោលគឺមានអ្វីគីត្រូវទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដើម្បីឱ្យយល់គ្នាកាន់តែច្បាស់។ ឯកឧត្តមក៏បានបញ្ជាក់ថានៅខេត្តព្រះសីហនុត្រូវការអ្នកជំនាញខ្ពស់ៗដើម្បីធ្វើការបម្រើដល់វិស័យជាច្រើនក្នុងខេត្តដូចនេះការជំរុញវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺពិតជាសំខាន់ដែលទាមទារឱ្យមានការផ្សព្វផ្សាយ និងចូលរួមក្នុងវគ្គសិក្សានេះឱ្យបានច្រើន។
ក្នុងជំនួបដ៏សំខាន់នេះផងដែរប្រជាសហគមន៍មួយចំនួនក្នុងខេត្តព្រះសីហនុ បានលើកឡើងពីបញ្ហាដែលខ្លួនបានជួយប្រទេះនាពេលពេលកន្លងមកជាពិសេសគឺបញ្ហាដីធ្លីដែលមានករណីខ្លះឈានដល់ការប្ដឹងផ្ដល់ ជាប់ទោសទណ្ឌ បាត់បង់ដីធ្លី និងការបាត់បង់ធនធានធម្មជាតិផងដែរ។
ករណីនេះ ឯកឧត្តម សុខ ភា បានលើកឡើងថា រាល់បញ្ហាដែលកើតមាន ប្រជាសហគមន៍អាចធ្វើជាបណ្ដឹង ឬការដាក់លិខិតជាផ្លូវការមករដ្ឋបាលខេត្ត ដើម្បីមន្ត្រីជំនាញចុះដោះស្រាយជូនឱ្យចំមុខសញ្ញា និងជំនាញ៕
29-មេសា-2025 - ម៉ោង 01:58:PM
28-មេសា-2025 - ម៉ោង 02:53:PM
26-មេសា-2025 - ម៉ោង 03:03:PM
25-មេសា-2025 - ម៉ោង 12:15:PM