សារព័ត៌មានបៃតងប៉ុស្តិ៍

ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពថាខ្លួនពិតជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរបួសពិតមែន

5 ម៉ោងមុន

ដោយ៖ វិចិត្រ

 

នៅទីបំផុតជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលបានបើរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមានជនរងគ្រោះស្លាប់ចំនួន៦នាក់ ក្នុងនោះមានទាំងទារកក្នុងផ្ទៃម្នាក់ផងនោះ ត្រូវ បានចូលខ្លួនទៅបំភ្លឺអំពីហេតុការណ៍នេះនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងតាមការកោះហៅរបស់សមត្ថកិច្ច ដោយមានកិច្ចសហការពីសំណាក់ក្រុមគ្រួសារជនសង្ស័យ។ ក្រោយ ធ្វើការសាកសួរពីសំណាក់សមត្ថកិច្ចជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថាខ្លួនពិតជាអ្នកបើករថយន្តបង្កគ្រោះថ្នាកចរាចរណ៍បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរបួសពិតមែន។  

 

តាមរយៈសេចក្តីប្រកាសព័ត៌មានលើកទី២នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ អ្នកនពាក្យនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ដោយបានការសហការពីក្រុមគ្រួសារ របស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង១៥ និង៤៥ នាទីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ ពួកគាត់បាននាំកូនខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ មក ប្រគល់ឱ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរពីគ្រោះថ្នាក់ ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកោះ ឃុំកោះ ស្រុកមោងឫស្សី ខេត្តបាត់បង បណ្តាល ឱ្យជនរងគ្រោះចំនួន៥នាក់។ ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា រូបគេ តែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសជនរងគ្រោះ។

 

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំប​ង បានធ្វើការកោះហៅ​ជនសង្ស័យ​​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍​នៅ​ថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០២៦ ត្រង់ចំណុច​ភូមិ​កោះ ឃុំកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃ​ទី១ ខែមេសា ឆ្នាំ២០២៦។

 

កាលពីថ្ងទី២៧​ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង​នៅ​លើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្រុកមោងឬស្សី ខេត្តបាត់ដំបង បានបង្កឡើងដោយរថយន្ត MERCEDES សេរីទំនើបមួយគ្រឿង ដែលមានផ្លាកលេខ C.S.168 បណ្តាលឱ្យស្លាប់មនុស្ស​ប្រុស ស្រី ចាស់ ក្មេង សរុបចំនួន ៦នាក់ ក្នុងនោះរាប់ទាំងទារកម្នាក់នៅក្នុងផ្ទៃផងដែរ៕

ព័ត៌មានទាក់ទង

ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពថាខ្លួនពិតជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរបួសពិតមែន ស្នងការបាត់ដំបង៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់ចូលខ្លួនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍តាមការកោះហៅ នៅឡើយទេ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាតអណ្តូងតាសី អតីតពលករខ្មែរដែលត្រឡប់ពីថៃអះអាងថា កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ ក្រុមហ៊ុន Toyota ចំនួនពីរ និងវិទ្យាស្ថាន JVC រួមគ្នាបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីជំរុញ ការអភិវឌ្ឍជំនាញមេកានិចយានយន្តនៅកម្ពុជា ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសប្រមាណជា៦០ទីតាំង ទទួលបានការផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ស្ត្រីជាក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ក្នុងខេត្តក្រចេះ ទទួលបានការគាំពាររបបសន្តិសុខ សង្គមពីរាជរដ្ឋាភិបាល យ៉ាងមានតម្លាភាព និងទាន់ពេលវេលា ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចពង្រឹងសុវត្ថិភាព និងសុខភាពការងារ(OSH)ដល់បណ្តាសហគ្រាស គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ ប្រធានក្លឹបអ្នកកាសែតកម្ពុជាស្នើទទូចឱ្យពលរដ្ឋលើកទឹកចិត្តមន្ត្រីផ្តល់ជ្រុងព័ត៌មានពិត ជំនួសការរិះគន់បន្ទច់បង្អាក់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម