
ដោយ៖ វិចិត្រ
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអះអាងថា ជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ ដែលជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៦នាក់រួមទាំងទារកក្នុងផ្ទៃផងនោះ មិនទាន់ចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចឡើយ។
តាមរយៈសេចក្តីប្រកាសព័ត៌មានខ្លីមួយរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរខេត្តបាត់ដំបងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ ជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ ភេទប្រុស ដែលជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរចារណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកោះ ឃុំកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យជនរងគ្រោះចំនួន៥នាក់ ស្លាប់មនុស្សនោះ មិនទាន់ចូលខ្លួនតាមការកៅហៅរបស់សមត្ថកិច្ចនគរបាលនៅឡើយទេ។
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើការកោះហៅជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ ឱ្យចូលខ្លួនទៅបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកោះ ឃុំកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ប៉ុន្តែជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់បានចូលបំភ្លឺតាមការកោះហៅនោះឡើយ។
ចំពោះករណីនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធត្រូវផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដើម្បីបង្កើននូវជំជឿទុកចិត្តពីសាធារណៈជនលើប្រព័ន្ធច្បាប់នៅកម្ពុជា ដោយក្នុងនោះសម្តេចធិបតី បានបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
ជាមួយគ្នានេះ សម្តេចធិបតីបានក្រើនរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក។
កាលពីថ្ងទី២៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្រុកមោងឬស្សី ខេត្តបាត់ដំបង បានបង្កឡើងដោយរថយន្ត MERCEDES សេរីទំនើបមួយគ្រឿង ដែលមានផ្លាកលេខ C.S.168 បណ្តាលឱ្យស្លាប់មនុស្សប្រុស ស្រី ចាស់ ក្មេង សរុបចំនួន ៦នាក់ ក្នុងនោះរាប់ទាំងទារកម្នាក់នៅក្នុងផ្ទៃផងដែរ។ ជនសង្ស័យខាងលើនេះ ក្រោយមកត្រូវបានគេស្គាល់ថា ជាកូនប្រុសបង្កើតរបស់ស្នងការរង ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ស៊ីវ សុជាតិ៕
ស្នងការបាត់ដំបង៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់ចូលខ្លួនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍តាមការកោះហៅ នៅឡើយទេ
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី
អតីតពលករខ្មែរដែលត្រឡប់ពីថៃអះអាងថា កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ
ក្រុមហ៊ុន Toyota ចំនួនពីរ និងវិទ្យាស្ថាន JVC រួមគ្នាបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីជំរុញ ការអភិវឌ្ឍជំនាញមេកានិចយានយន្តនៅកម្ពុជា
ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសប្រមាណជា៦០ទីតាំង ទទួលបានការផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម
ស្ត្រីជាក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ក្នុងខេត្តក្រចេះ ទទួលបានការគាំពាររបបសន្តិសុខ សង្គមពីរាជរដ្ឋាភិបាល យ៉ាងមានតម្លាភាព និងទាន់ពេលវេលា
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចពង្រឹងសុវត្ថិភាព និងសុខភាពការងារ(OSH)ដល់បណ្តាសហគ្រាស គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ
ប្រធានក្លឹបអ្នកកាសែតកម្ពុជាស្នើទទូចឱ្យពលរដ្ឋលើកទឹកចិត្តមន្ត្រីផ្តល់ជ្រុងព័ត៌មានពិត ជំនួសការរិះគន់បន្ទច់បង្អាក់
ថ្នាក់ដឹកនាំ ប.ស.ស. ជំរុញឱ្យមន្ត្រីខ្លួន បង្កើនភាពច្បាស់លាស់ក្នុងការងារអង្កេត ដើម្បីធានាអត្ថប្រយោជន៍ជូនសមាជិក ប.ស.ស. និងសាច់ញាតិ
27-មិនា-2026 - ម៉ោង 03:08:PM
27-មិនា-2026 - ម៉ោង 10:58:AM
26-មិនា-2026 - ម៉ោង 03:54:PM
25-មិនា-2026 - ម៉ោង 11:23:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា