សារព័ត៌មានបៃតងប៉ុស្តិ៍

ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសប្រមាណជា៦០ទីតាំង ទទួលបានការផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម

25-មិនា-2026 - ម៉ោង 11:23:AM

ដោយ៖ សំនៀង

 

ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬ អ្នកតំណាងប្រមាណជា ៦០នាក់ មកពីទីតាំងផ្សេងគ្នា បានចូល រួមក្នុងពិធីផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម  នៅទីតាំងបេឡាជាតិសន្តិសុខសង្គមសាខាខណ្ឌដង្កោ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

 

ថ្លែងក្នុងឱកាសបើកពិធីផ្សព្វផ្សាយនេះ លោកស្រី សយ សុភា ប្រធានសាខា ប.ស.ស.ខណ្ឌដង្កោ បានគូស​បញ្ជាក់ថា ពិធីផ្សព្វផ្សាយនេះ ជាសកម្មភាពដ៏សំខាន់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប.ស.ស. និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស ឱ្យកាន់តែមានភាពជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយ​នូវ​វឌ្ឍនភាព និងព័ត៌មានសំខាន់ៗ អំពីបច្ចុប្បន្នភាពបទប្បញ្ញត្តិនៃការអនុវត្តរបបសន្ដិសុខសង្គម​ជាពិសេស​ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលថ្មីៗ របស់ ប.ស.ស. ដែលកំពុងប្រើប្រាស់ផងដែរ។

 

លោកស្រី បានក្រើនរំលឹកដលដល់ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឱ្យចូលរួមបំពេញកាតព្វកិច្ចចុះ​បញ្ជី សហគ្រាស និងកម្មករនិយោជិត ព្រមទាំងបង់ភាគទានមក ប.ស.ស. ឱ្យបានត្រឹមត្រូវ ព្រោះជាកាតព្វ​កិច្ច ស្របតាមច្បាប់ ដើម្បីធានានូវការការពារផលប្រយោជន៍ និងសិទ្ធិរបស់កម្មករនិយោជិតរបស់ខ្លួន ប្រសិនបើ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ខកខានមិនបានចុះបញ្ជីស្របតាមច្បាប់ជាធរមាន នោះសហគ្រាស នឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់៕

 

ព័ត៌មានទាក់ទង

ស្នងការបាត់ដំបង៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់ចូលខ្លួនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍តាមការកោះហៅ នៅឡើយទេ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាតអណ្តូងតាសី អតីតពលករខ្មែរដែលត្រឡប់ពីថៃអះអាងថា កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ ក្រុមហ៊ុន Toyota ចំនួនពីរ និងវិទ្យាស្ថាន JVC រួមគ្នាបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីជំរុញ ការអភិវឌ្ឍជំនាញមេកានិចយានយន្តនៅកម្ពុជា ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសប្រមាណជា៦០ទីតាំង ទទួលបានការផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ស្ត្រីជាក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ក្នុងខេត្តក្រចេះ ទទួលបានការគាំពាររបបសន្តិសុខ សង្គមពីរាជរដ្ឋាភិបាល យ៉ាងមានតម្លាភាព និងទាន់ពេលវេលា ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចពង្រឹងសុវត្ថិភាព និងសុខភាពការងារ(OSH)ដល់បណ្តាសហគ្រាស គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ ប្រធានក្លឹបអ្នកកាសែតកម្ពុជាស្នើទទូចឱ្យពលរដ្ឋលើកទឹកចិត្តមន្ត្រីផ្តល់ជ្រុងព័ត៌មានពិត ជំនួសការរិះគន់បន្ទច់បង្អាក់ ថ្នាក់ដឹកនាំ ប.ស.ស. ជំរុញឱ្យមន្ត្រីខ្លួន បង្កើនភាពច្បាស់លាស់ក្នុងការងារអង្កេត ដើម្បីធានាអត្ថប្រយោជន៍​ជូនសមាជិក ប.ស.ស. និងសាច់ញាតិ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម