សារព័ត៌មានបៃតងប៉ុស្តិ៍

នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ

30-មិនា-2026 - ម៉ោង 02:05:PM

ដោយ៖ វិចិត្រ

 

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នាវាដឹកឥន្ទនៈចំនួន២ទើបធ្វើដំណើរមកដល់ និងសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុនៅថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២៦។

 

បើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅថ្ងៃចន្ទនេះថា មាន នាវាដឹកឥន្ទនៈចំនួន២ទើបបានធ្វើដំណើរមកដល់ និងសំចតនៅក្នុងកំពង់ផែរបស់ ក្រុមហ៊ុន តេលាខ្មែរ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលនាវាមួយជានាវារបស់ ក្រុមហ៊ុនតេលាផ្ទាល់ដែល មានស្តុកឧស្ម័នLPGចំនួន៣៤០០តើន និងនាវាមួយទៀតជានាវារបស់ក្រុមហ៊ុនកាល់តិចដែល បានចូលចតនៅក្នុងកំពង់ផែតេលាខ្មែរដែរនោះមានស្តុកប្រេងម៉ាស៊ូតចំនួន១ម៉ឺនតោនស្មើនឹង១២ម៉ឺនលីត្រ និងប្រេងសាំងចំនួន១ម៉ឺនតោនស្មើនឹង១៤ម៉ឺនលីត្រ។  

 

ក្នុងនោះលោកបញ្ជាក់ថា ការមកដល់នៃវានាដឹកឥន្ទនៈរបស់ក្រុមហ៊ុនទាំង២នេះគឺជាការជួយ សម្រួលដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៅ​ក្នុងការកាត់​បន្ថយ​ និងទន្លាក់ពន្ធ និងអាករផ្សេងៗ និងកិច្ចខិត​ខំ​ប្រឹងប្រែងរបស់ក្រុមហ៊ុនផងដែរក្នុង​ស្វះ​ស្វែង​រកទិញឥន្ទនៈពីទីផ្សារអន្តរជាតិមកផ្គត់ផ្គង់នៅកម្ពុជា។

 

ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរូបនេះ នៅតែបន្តស្នើឱ្យពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រើប្រាស់ឥន្ទនៈដោយភាពឆ្លាតវៃ  និងការសន្សំសំចៃខ្ពស់ នៅក្នុងស្ថានភាពដ៏លំបាកនេះ៕

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រី អំពាវនាវពង្រឹងសហគ្រាសធុនតូច និងមធ្យម TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូលដល់យុវជន និងអតីតពលករចំណាកស្រុក តាមរយៈជំនាញបច្ចេកទេស ADB ប្តេជ្ញាគៀរគរថវិកា ៣០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអាស៊ាន តម្លៃប្រេងឥន្ធនៈកម្ពុជាឡើងថ្លៃ ខណៈជម្លោះនៅមជ្ឈឹមបូព៌ារញ្ជួយទីផ្សារប្រេងពិភពលោក នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមកនៅត្រឹម៤% រដ្ឋមន្ត្រីក្រសួងរ៉ែអំពាវឱ្យពលរដ្ឋកុំភ័យស្លន់ស្លោ ព្រោះកម្ពុជាមិនខ្វះប្រភពផ្គត់ផ្គង់ឧស្ម័នLPG មន្ទីរពាណិជ្ជកម្មខេត្តតាកែវ អនុវត្តសាកល្បងផ្សារផលិតផលខ្មែរ រយៈពេល៣ខែ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦​
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម