
ដោយ៖ កែវ រតនៈ
នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចសិក្សាដោយផ្ទាល់ស្តីពីសុវត្ថិភាព និងសុខភាពការងារ(OSH) ជូនដល់តំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ១០ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីសិក្ខាកាមសរុបចំនួន ២៥០នាក់ ក្នុងនោះមានស្ត្រីចំនួន ១៥០នាក់ ក្នុងគោលបំណងឱ្យមន្ត្រីជំនាញចុះណែនាំ និងពិនិត្យការរៀបចំវិធានការការពារសុវត្ថិភាពនៅតាមកន្លែងធ្វើការឱ្យកាន់តែមានភាពល្អប្រសើរ។
ក្នុងឱកាសនោះ មន្ត្រីជំនាញនៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញយ៉ាងលម្អិត ដើម្បីផ្សព្វផ្សាយ និងបង្កើនចំណេះដឹងជូនដល់ប្រតិភូបុគ្គលិក សហជីព និងនិយោជក អំពីប្រធានបទសំខាន់ៗដែលពាក់ព័ន្ធនឹងសុខភាពការងារ រួមមាន ការគ្រប់គ្រងភាពតានតឹងនៃកម្តៅ ការផ្តល់សង្គ្រោះបឋម របៀបលើកដាក់ទម្ងន់តាមបច្ចេកទេស និងឥរិយាបថក្នុងការបំពេញការងារ។ ជាមួយគ្នានោះដែរ កម្មវិធីក៏បានបញ្ចូលនូវការអប់រំស្តីពីការទប់ស្កាត់មេរោគអេដស៍ បញ្ហាគ្រឿងញៀន និងការយល់ដឹងអំពីជំងឺមិនឆ្លងផ្សេងៗ ដើម្បីពង្រឹងសុខុមាលភាពរបស់កម្មករនិយោជិតឱ្យបានកាន់តែទូលំទូលាយ។
ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹងបន្ថែម និងពង្រឹងសមត្ថភាពបង្ការគ្រោះថ្នាក់ការងារដល់បងប្អូនកម្មករនិយោជិត។ ចំណេះដឹងបច្ចេកទេសទាំងនេះ នឹងក្លាយជាទុនដ៏មានតម្លៃសម្រាប់សិក្ខាកាមក្នុងការជួយសង្គ្រោះជីវិតខ្លួនឯង និងមិត្តរួមការងារបានទាន់ពេលវេលា ប្រកបដោយភាពម្ចាស់ការ និងមិនមានការស្លន់ស្លោនៅពេលជួបហេតុការណ៍អាសន្នណាមួយដែលកើតឡើងជាយថាហេតុនៅក្នុងកន្លែងធ្វើការ៕



រូបភាព៖ ក្រសួងការងារ
ស្នងការបាត់ដំបង៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់ចូលខ្លួនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍តាមការកោះហៅ នៅឡើយទេ
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី
អតីតពលករខ្មែរដែលត្រឡប់ពីថៃអះអាងថា កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ
ក្រុមហ៊ុន Toyota ចំនួនពីរ និងវិទ្យាស្ថាន JVC រួមគ្នាបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីជំរុញ ការអភិវឌ្ឍជំនាញមេកានិចយានយន្តនៅកម្ពុជា
ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសប្រមាណជា៦០ទីតាំង ទទួលបានការផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម
ស្ត្រីជាក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ក្នុងខេត្តក្រចេះ ទទួលបានការគាំពាររបបសន្តិសុខ សង្គមពីរាជរដ្ឋាភិបាល យ៉ាងមានតម្លាភាព និងទាន់ពេលវេលា
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចពង្រឹងសុវត្ថិភាព និងសុខភាពការងារ(OSH)ដល់បណ្តាសហគ្រាស គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ
ប្រធានក្លឹបអ្នកកាសែតកម្ពុជាស្នើទទូចឱ្យពលរដ្ឋលើកទឹកចិត្តមន្ត្រីផ្តល់ជ្រុងព័ត៌មានពិត ជំនួសការរិះគន់បន្ទច់បង្អាក់
ថ្នាក់ដឹកនាំ ប.ស.ស. ជំរុញឱ្យមន្ត្រីខ្លួន បង្កើនភាពច្បាស់លាស់ក្នុងការងារអង្កេត ដើម្បីធានាអត្ថប្រយោជន៍ជូនសមាជិក ប.ស.ស. និងសាច់ញាតិ
27-មិនា-2026 - ម៉ោង 03:08:PM
27-មិនា-2026 - ម៉ោង 10:58:AM
26-មិនា-2026 - ម៉ោង 03:54:PM
25-មិនា-2026 - ម៉ោង 11:23:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា