
ដោយ៖ កែវ រតនៈ
នៅព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៦នេះ ក្រុមប្រជាពលរដ្ឋ១២៦នាក់តំណាងប្រជាពលរដ្ឋ១៩៦គ្រួសារ បានធ្វើដំណើរមកពីស្រុកចំនួន២នៃខេត្តព្រះវិហារគឺស្រុកសង្គមថ្មី និងស្រុករវៀង ខេត្តវិហារដើម្បីដាក់ញត្តិជូនខុទ្ធកាល័យនាយករដ្ឋមន្ត្រី និង ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ស្នើសុំអន្តរាគមន៍ករណីវិវាទលើដីធ្លីទំហំជាង៣ពាន់ហិកតា។
ក្នុងការដាក់ញត្តិនេះក្រុមប្រជាជាពលរដ្ឋបានចាត់តំណាងចំនួន៨រូបចូលដាក់ញត្តិ ដោយឡែកអ្នកផ្សេងទៀតបានរងចាំនៅតំបន់បឹងកក់ក្នុងខណ្ឌដូចពេញ រាជធានីភ្នំពេញ និងខ្លះទៀតរងចាំនៅមុខស្ថានីយ៍រថភ្លើង ដោយមានការឃ្លាំមើលពីអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល។ បន្ទាប់ដាក់ញត្តិនៅខុទ្ធកាល័យនាយករដ្ឋមន្ត្រីរួចមក ក្រុមប្រជាពលរដ្ឋទាំងនោះបានចាកចេញតំបន់បឹងកក់នៅម៉ោងប្រមាណជាង១រសៀល ឆ្ពោះទៅកាន់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បន្តទៀតដោយមានរថយន្តរបស់រដ្ឋបាលរាជធានីភ្នំពេញជួយដឹកជញ្ជូនផងដែរ។
បន្ទាប់ពីដាក់ញត្តិជូនខុទ្ធការល័យនាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដី និងសំណងរួចមក លោក មុត ឈាត តំណាងប្រជាពលរដ្ឋ១រូបក្នុងចំណោង៨រូបមកពីឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បានប្រាប់បៃតងប៉ុស្តិ៍ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការវិនិយោគរបស់ក្រុមហ៊ុនឆាយណា ហ្គ្រេតខស(ខេមបូឌា) អ៊ិនវេសមេន គឺមានរហូតដល់ទៅ៣៩៧គ្រួសារ នៅក្នុងឃុំស្តៅ ឃុំចំរើន ស្រុកសង្គមថ្មី និងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ក្នុងនោះដីនៅក្នុងស្រុករវៀង មានចំនួនជាង២ពាន់ហិកតា និងនៅក្នុងស្រុកសង្គមថ្មីមានចំនួនជាង១ពាន់ហិកតា។ លោកបន្តថា ដំបូងឡើយក៏មានការចចារផ្ដល់ប្រាក់ជូនជាពលរដ្ឋជាថ្នូរនឹងការចាកចេញចំនួន១លានរៀលក្នុង១ហិកតា និងក្រោយមកទៀតផ្ដល់ប្រាក់១លាន២សែនរៀលក្នុង១ហិកតា ប៉ុន្តែប្រជាពលរដ្ឋមិនយល់ព្រមក៏បានធ្វើញត្តិស្នើសុំអន្តរាគមន៍យ៉ាងដូច្នេះ។
លោក មុត ឈាត បន្តថា បន្ទាប់ពីតំណាងស្ថាប័នទាំង២បានទទួលយកញត្តិហើយនោះក៏បានសន្យាថា នឹងដោះស្រាយវិវាទនេះក្នុងពេលឆាប់ៗ
ក្រោយពីដាក់ញត្តិរួចក្រុមប្រជាពលរដ្ឋបានចាកចេញពីមុខក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ត្រឡប់ទៅខេត្តព្រះវិហារវិញនៅម៉ោងប្រមាណជាង៣រសៀលថ្ងៃដដែល។
បៃតងប៉ុស្តិ៍មិនទាន់អាចទាក់ទងសុំព័ត៌មានបន្ថែមពីតំណាងក្រុមហ៊ុនឆាយណា ហ្គ្រេតខស(ខេមបូឌា) អ៊ិនវេសមេន បាននៅឡើយទេ ប៉ុន្តែយោងតាមយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់វិនិយោគដំណាំកសិ-ឧស្សាហកម្មជូនក្រុមហ៊ុនឆាយណា ហ្គ្រេតខស(ខេមបូឌា) អ៊ិនវេសមេន ស្ថិតក្នងភូមិសាស្ត្រស្រុករវៀង និងស្រុកសង្គមថ្មី ខេត្តព្រះវិហារលើផ្ទៃដីទំហំ៥,៨៩០ ហិកតា តាមរយៈអនុក្រឹត្យចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២៕





ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី
ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ
បណ្ណកម្មសិទ្ធិដីធ្លីជាង១ម៉ឺនបណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២ភូមិ នៅស្រុកកៀន ស្វាយ ខេត្តកណ្ដាល
ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ស្នើសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហីដីធ្លីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជននាពេលថ្មីៗនេះ
ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ
ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម
មន្ត្រីជំនាញផ្ដល់វគ្គបំពាក់បំប៉នសមត្ថភាពដល់បុគ្គលិកសមាគម និងសហគមន៍ស្ដីពី "នីតិវិធី និងយន្តការនៃការផ្ដល់ដីសម្បទានសង្គមកិច្ច"
ម្សិលមិញ ម៉ោង 05:29:PM
23-មិនា-2026 - ម៉ោង 11:01:AM
19-មិនា-2026 - ម៉ោង 10:50:AM
14-មិនា-2026 - ម៉ោង 11:55:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា