សារព័ត៌មានបៃតងប៉ុស្តិ៍

ស្ត្រីជាក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ក្នុងខេត្តក្រចេះ ទទួលបានការគាំពាររបបសន្តិសុខ សង្គមពីរាជរដ្ឋាភិបាល យ៉ាងមានតម្លាភាព និងទាន់ពេលវេលា

24-មិនា-2026 - ម៉ោង 10:33:AM

 ដោយ៖ សំនៀង

 

មន្រ្តីរាជការជាង ១ម៉ឺននាក់ ក្នុងខេត្តក្រចេះ បាននឹងកំពុងទទួលបានការគាំពាររបបសន្តិសុខសង្គម​ផ្នែក​ហានិភ័យការងារ និងផ្នែកថែទាំសុខភាព ក្នុងនោះក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ និង​ឃុំ/សង្កាត់ ដែលជាស្រ្ដី មិនត្រឹមតែទទួលបានអត្ថប្រយោជន៍ពីការគាំពារខាងលើនេះទេ រាជរដ្ឋាភិបាលក៏បានផ្ដល់ជូន បន្ថែមនូវប្រាក់ឧបត្ថម្ភពេលមានផ្ទៃពោះ និងក្រោយសម្រាល ក្នុងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋា ភិបាល ជូនដល់ស្ត្រីជាសមាជិក ប.ស.ស. និងកុមារអាយុក្រោម ២ឆ្នាំ តាមរយៈក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ដែល ប.ស.ស. ជាសេនាធិការបើកផ្ដល់ជូន។

 

នេះជាប្រសាសន៍ របស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. អញ្ជើញជាសហអធិបតីជាមួយ ឯកឧត្តម ហេង សុថា អភិបាលរង តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំ សុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២។

 

ឯកឧត្តមអគ្គនាយករង បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស. កំពុងអនុវត្តយ៉ាងសកម្ម ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនដល់ស្ត្រីជាសមាជិក ប.ស.ស. និង កុមារអាយុក្រោម ២ឆ្នាំ ដែលធានាបានថាសមាជិក ប.ស.ស. ទាំងអស់ទទួលបានប្រាក់ឧបត្ថម្ភតាមរយៈ គោលនយោបាយរបស់រាជរដ្ឋាភិបាលមួយនេះ ប្រកបដោយតម្លាភាព ឆាប់រហ័ស និងទាន់ពេលវេល។

 

ក្នុងនោះឯកឧត្តមបញ្ជាក់បន្ថែមថា គោលនយោបាយផ្ដល់ប្រាក់ឧបត្ថម្ភនេះ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិ បាល ក្នុងគោលបំណងអភិវឌ្ឍមូលធន មនុស្សដោយផ្ដើមចេញពីការគិតគូរលើអាហារូបត្ថម្ភសម្រាប់ស្រ្ដី មានផ្ទៃពោះ និងកុមារ ដែលចែកជា ៣ដំណាក់កាល រួមមាន មុនពេលសម្រាល ពេលសម្រាលកូន ក្រោយ សម្រាលកូនពេលមកទទួលសេវា ពិនិត្យសុខភាព និងពេលយកកូនទៅទទួលថ្នាំបង្ការសុខភាពរហូតដល់ អាយុ ២ឆ្នាំ៕

ព័ត៌មានទាក់ទង

ស្នងការបាត់ដំបង៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់ចូលខ្លួនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍តាមការកោះហៅ នៅឡើយទេ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាតអណ្តូងតាសី អតីតពលករខ្មែរដែលត្រឡប់ពីថៃអះអាងថា កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ ក្រុមហ៊ុន Toyota ចំនួនពីរ និងវិទ្យាស្ថាន JVC រួមគ្នាបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីជំរុញ ការអភិវឌ្ឍជំនាញមេកានិចយានយន្តនៅកម្ពុជា ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសប្រមាណជា៦០ទីតាំង ទទួលបានការផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ស្ត្រីជាក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ក្នុងខេត្តក្រចេះ ទទួលបានការគាំពាររបបសន្តិសុខ សង្គមពីរាជរដ្ឋាភិបាល យ៉ាងមានតម្លាភាព និងទាន់ពេលវេលា ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចពង្រឹងសុវត្ថិភាព និងសុខភាពការងារ(OSH)ដល់បណ្តាសហគ្រាស គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ ប្រធានក្លឹបអ្នកកាសែតកម្ពុជាស្នើទទូចឱ្យពលរដ្ឋលើកទឹកចិត្តមន្ត្រីផ្តល់ជ្រុងព័ត៌មានពិត ជំនួសការរិះគន់បន្ទច់បង្អាក់ ថ្នាក់ដឹកនាំ ប.ស.ស. ជំរុញឱ្យមន្ត្រីខ្លួន បង្កើនភាពច្បាស់លាស់ក្នុងការងារអង្កេត ដើម្បីធានាអត្ថប្រយោជន៍​ជូនសមាជិក ប.ស.ស. និងសាច់ញាតិ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម