សារព័ត៌មានបៃតងប៉ុស្តិ៍

ថ្នាក់ដឹកនាំ ប.ស.ស. ជំរុញឱ្យមន្ត្រីខ្លួន បង្កើនភាពច្បាស់លាស់ក្នុងការងារអង្កេត ដើម្បីធានាអត្ថប្រយោជន៍​ជូនសមាជិក ប.ស.ស. និងសាច់ញាតិ

20-មិនា-2026 - ម៉ោង 10:26:AM

អត្ថបទ៖ សំនៀង

 

ការងារអង្កេតលើករណីផ្សេងៗរបស់សមាជិកប.ស.ស.និងសាច់ញាតិក្នុងបន្ទុក គឺជាកត្តាសម្រេចដ៏សំខាន់ បំផុតលើការផ្ដល់អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម។ ហេតុដូច្នេះ មន្ត្រីអនុវត្តការងារគ្រប់រូបត្រូវពង្រឹង ស្មារតី​ទទួលខុសត្រូវខ្ពស់ ហ្មត់ចត់ និងច្បាស់លាស់ ដើម្បីចៀសវាងកំហុសអចេតនាដែលប៉ះពាល់ដល់ សិទ្ធិទទួលបានអត្ថប្រយោជន៍របស់កម្មករនិយោជិត។ នេះជាការលើកឡើងរបស់ លោក គឹម កែវរស្មី អគ្គនាយករង ប.ស.ស. ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីអង្កេតហានិភ័យការងារ ឧត្ដរជីវី និងនីតិវិធីសោធនឧត្ដរជីវី» ជូនដល់មន្ត្រីបង្គោលក្រុមទី២ ប្រមាណ ៩០នាក់ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។

 

លោកបានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សមាជិក ប.ស.ស. មន្ត្រីពាក់ព័ន្ធទាំង អស់ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធថ្មីៗពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកទៅអនុវត្តឱ្យ មានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ការពង្រឹងកិច្ចសហការ ការចែករំលែកជំនាញរវាងមន្ត្រី និងមន្ត្រី គឺជា គន្លឹះ ក្នុងការដោះស្រាយបញ្ហាប្រឈម ពន្លឿនការងារដែលនៅសេសសល់ និងការផ្ដល់ព័ត៌មានត្រឡប់ ទៅកាន់សាធារណជនបានរហ័សទាន់ចិត្តក្នុងគ្រប់កាលៈទេសៈ។

 

បន្ថែមពីនេះ លោក កែវរស្មី ក៏បានជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យបើកចិត្តឱ្យទូលាយក្នុងការ បញ្ចេញមតិយោបល់ និងហ៊ានបង្ហាញពីចំណុចខ្វះខាតក្នុងន័យស្ថាបនា។ ការធ្វើបែបនេះ មិនត្រឹមតែជួយ ឱ្យការអនុវត្តនីតិវិធីកាន់តែមានភាពសុក្រឹតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងរចនាសម្ព័ន្ធស្ថាប័ន ប.ស.ស. ឱ្យកាន់តែរឹងមាំ និងផ្ដល់សេវាប្រកបដោយតម្លាភាព និងទំនុកចិត្តខ្ពស់ជូនដល់ប្រជាពលរដ្ឋ៕

 

ព័ត៌មានទាក់ទង

ស្នងការបាត់ដំបង៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់ចូលខ្លួនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍តាមការកោះហៅ នៅឡើយទេ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាតអណ្តូងតាសី អតីតពលករខ្មែរដែលត្រឡប់ពីថៃអះអាងថា កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ ក្រុមហ៊ុន Toyota ចំនួនពីរ និងវិទ្យាស្ថាន JVC រួមគ្នាបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីជំរុញ ការអភិវឌ្ឍជំនាញមេកានិចយានយន្តនៅកម្ពុជា ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសប្រមាណជា៦០ទីតាំង ទទួលបានការផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ស្ត្រីជាក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ ក្នុងខេត្តក្រចេះ ទទួលបានការគាំពាររបបសន្តិសុខ សង្គមពីរាជរដ្ឋាភិបាល យ៉ាងមានតម្លាភាព និងទាន់ពេលវេលា ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចពង្រឹងសុវត្ថិភាព និងសុខភាពការងារ(OSH)ដល់បណ្តាសហគ្រាស គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ ប្រធានក្លឹបអ្នកកាសែតកម្ពុជាស្នើទទូចឱ្យពលរដ្ឋលើកទឹកចិត្តមន្ត្រីផ្តល់ជ្រុងព័ត៌មានពិត ជំនួសការរិះគន់បន្ទច់បង្អាក់ ថ្នាក់ដឹកនាំ ប.ស.ស. ជំរុញឱ្យមន្ត្រីខ្លួន បង្កើនភាពច្បាស់លាស់ក្នុងការងារអង្កេត ដើម្បីធានាអត្ថប្រយោជន៍​ជូនសមាជិក ប.ស.ស. និងសាច់ញាតិ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម