
នារសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំលើកទី ២ នេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើឯកសារសំខាន់ៗ ចំនួន ៣ ហើយជាលទ្ធផល អង្គប្រជុំបានសម្រេច:

ទន្ទឹមគ្នានេះ អង្គប្រជុំក៏បានពិចារណាក្នុងការរៀបចំនូវសិក្ខាសាលាពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីក្រមសីលធម៌ និងក្រមប្រតិបត្តិរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. នាពេលឆាប់ៗ ខាងមុខ ដើម្បីឱ្យឯកសារនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបាន ប្រកបដោយប្រសិទ្ធភាព៕
ដោយ៖រឿន គឹមសួ

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់
នគរបាលជាតិបង្ក្រាបករណីផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ នៅខេត្តព្រៃវែង និងបាន ឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់
សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងជាង ១០០នាក់ ក្នុងអំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
ព្រះមហាក្សត្រ ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងយុត្តិធម៌ និង តុលាការកំពូល ធ្វើការណែអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ
អធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១២០រូប ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌
08-តុលា-2025 - ម៉ោង 11:20:AM
07-តុលា-2025 - ម៉ោង 01:57:PM
26-កញ្ជា-2025 - ម៉ោង 09:11:AM
15-កញ្ជា-2025 - ម៉ោង 10:38:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា