អត្ថបទ៖ យូ វាសនា
យោងតាមសេចក្តីសម្រេចចិត្តមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ និងដើម្បីធានាបាននូវ សង្គតិភាពនៅក្នុងការអនុវត្តនីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ស្របតាម ខ្លឹមសារសេចក្ដីសម្រេចចិត្តមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌ និង តុលាការកំពូល សូមធ្វើការណែនាំដល់ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ដូចខាងក្រោម៖
១-ក្នុងករណីដែលភាគីពាក់ព័ន្ធមិនព្រមទទួលសេចក្ដីសម្រេច ឬគ្មានបុគ្គលណាម្នាក់មានវត្តមាន
នៅក្នុងលំនៅឋានរបស់ភាគីពាក់ព័ន្ធ ឬគ្មានបុគ្គលណាម្នាក់ដែលមានវត្តមាននៅក្នុងលំនៅឋានរបស់ភាគី ពាក់ព័ន្ធ យល់ព្រមទទួលសេចក្តីសម្រេច, នីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌ កំបាំងមុខ ត្រូវអនុវត្តស្របតាមមាត្រា ៤៨៨ (ការប្រគល់លិខិតចម្លងនៃសេចក្តីសម្រេចដល់មេឃុំ ឬ ចៅសង្កាត់) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
២-ក្នុងករណីដែលភាគីពាក់ព័ន្ធពុំមានលំនៅឋាន ឬទីសំណាក់ ឬប្រសិនបើភាគីពាក់ព័ន្ធរស់នៅ ក្រៅដែនដីជាតិ, នីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខត្រូវអនុវត្តស្រប តាមមាត្រា ៤៩០ (ភាគីដែលពុំមានទីលំនៅឋាន ឬទីសំណាក់ដែលគេស្គាល់) នៃក្រមនីតិវិធីព្រហ្មទណ្ឌ ប្រសិនបើមានភស្តុតាងច្បាស់លាស់បញ្ជាក់ពីហេតុទាំងនេះ។
៣-បន្ថែមលើនីតិវិធីនៃការជូនដំណឹងតាមមាត្រា ៤៨៨ និងមាត្រា ៤៩០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ខាងលើ ការជូនដំណឹងពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ត្រូវបិទផ្សាយនៅបញ្ជរបិទផ្សាយព័ត៌មាន របស់សាលាជម្រះក្តីមានសមត្ថកិច្ច និងត្រូវផ្សព្វផ្សាយតាមរយៈសារព័ត៌មានសរសេរ ឬគ្រប់មធ្យោបាយ ទូរគមនាគមន៍សោតទស្សន៍ ឬបណ្ដាញសង្គមផ្លូវការរបស់សាលាជម្រះក្តី។ ប៉ុន្តែការគិតកាលបរិច្ឆេទន ការជូនដំណឹងនៅតែត្រូវអនុវត្តតាមមាត្រា ៤៨៨ និងមាត្រា ៤៩០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ទម្រង់នៃដីកា ជូនដំណឹងត្រូវអនុវត្តតាមមាត្រា ៤៨៣ (និទ្ទេសដែលត្រូវចុះលើដីកាឱ្យដំណឹង) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ដើម្បីអនុវត្តយន្តការនៃការជូនដំណឹងនេះ សាលាដំបូងរាជធានី ខេត្ត និងសាលាឧទ្ធរណ៍ ត្រូវបង្កើតឱ្យមាន បណ្តាញសង្គមផ្លូវការរបស់ខ្លួន រួមមាន ផេកហ្វេសបុក (Facebook Page) តេឡេក្រាម (Telegram) និង ឃូលអេប (CoolApp) ឱ្យបានឆាប់រហ័ស ហើយត្រូវជូនដំណឹងអំពីបណ្ដាញសង្គមផ្លូវការមកក្រសួងយុត្តិធម៌ និងតុលាការកំពូល ព្រមទាំងផ្សព្វផ្សាយដល់សាធារណជនឱ្យបានជ្រាប។ ប្រកបដោយគុណាធិបតេយ្យ ភាពស្អាតស្អំ និងភាពជាគំរូ នៃការអនុវត្តច្បាប់ តាមរយៈបទបញ្ជាលេខ០១ បប ក្នុងការមានវិធានការម៉ឺងម៉ាត់ និងបទបញ្ជាដាច់ខាត ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន និងមន្តី ជាប់កិច្ចសន្យា ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវចាត់វិធានការបញ្ចប់ មុខតំណែងនិងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ព្រមទាំងទទួលការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ អនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដើម្បី «សម្អាតចកកខ្វក់ចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ»។
ឆ្លងតាមការស្រាវជ្រាវ និងបទពិសោធកន្លងទៅទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ រួមទាំងអង្គការ សហប្រជាជាតិ បានបង្ហាញឱ្យឃើញច្បាស់ថា វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពនាបរិការណ៍បច្ចុប្បន្ន គឺការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ដែលទាមទារឱ្យ មានការចូលរួមពីគ្រប់វិស័យជាច្រើនដូចជា វិស័យអប់រំ កីឡា សាសនា វប្បធម៌ សិល្បៈ។ល។ ការចូលរួមវិនិយោគ ពីគ្រប់វិស័យលើការងារលើកកម្ពស់ការផ្សព្វផ្សាយនិងអប់រំ គឺជាកម្លាំងចលករមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យបញ្ហាគ្រឿងញៀនលែងជាឧបសគ្គរារាំងក្នុងការអភិវឌ្ឍសង្គមជាតិ ដែលឆ្លើយតបទៅនឹងប្រធានបទគោល របស់អង្គការសហប្រជាជាតិគឺ «ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគលើការបង្ការ គឺជាការចាំបាច់»៕
ប្រភព៖ ក្រសួងយុត្តិធម៌
07-គុម្ភះ-2025 - ម៉ោង 10:04:AM
13-កក្តដា-2024 - ម៉ោង 09:27:AM
25-មិថុនា-2024 - ម៉ោង 12:51:PM
16-មិនា-2024 - ម៉ោង 11:00:AM