សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១២០រូប ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌

07-គុម្ភះ-2025 - ម៉ោង 10:04:AM

អត្ថបទ៖​សហការ

មន្រ្តីអធិការការងារ នៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុ​កម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ១២០រូប បានបំពេញនីតិវិធីធ្វើសម្បថស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាលយុត្តិធម៌។ ពិធីស្បថចូលកាន់ដំណែងនេះប្រព្រឹត្តទៅនាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រសួងឱ្យដឹងថា នីតិសម្បទាជានគរបាលយុត្តិធម៌នេះ ត្រូវបានផ្តល់ជូនអធិការការងារ ដើម្បីពង្រឹងការអនុវត្ត​បទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជាពិសេស៖  ១. ត្រួតពិនិត្យនិងតាមដានការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ និងលិខិត​​បទ​​ដ្ឋាន​​គតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។   ២. លើកកម្ពស់លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ការអនុវត្តរបបសន្តិសុខសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យកាន់តែប្រសើរឡើង។  ៣. ជំរុញរោងចក្រ សហគ្រាសគ្រឹះស្ថាន ដើម្បី​ប្រែក្លាយ "សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ" ពោលគឺជាកន្លែងធ្វើការដែលគោរពតាមច្បាប់ ធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់។

សម្រាប់​​អធិការការងារនៅតាមមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមបណ្តាខេត្តនានាចំនួន ១៣៦​​រូប​​ទៀត នឹងបំពេញនីតិវិធីធ្វើសម្បថជានគរបាលយុត្តិធម៌ នៅតាមសាលាដំបូងខេត្ត តាមកាលកំណត់ជាបន្ត​​​បន្ទាប់។ ចំពោះមុខ អធិការការងារនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុចំនួន ១១​រូប បានបំពេញនីតិវិធីសម្បថរួចហើយ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ថា ដើម្បីពង្រឹងកិច្ចការងារអធិការកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព មន្រ្តីអធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលវគ្គសុក្រឹតការ ស្តីពី ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារផងដែរ។ វគ្គវិក្រឹតការទាំងនោះ ធ្វើឡើងក្នុងគោលបំណងដើម្បី​​ពង្រឹង និងលើកកម្ពស់សមត្ថភាពអធិការកិច្ចការងារក្នុងការត្រួតពិនិត្យអនុវត្តលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ របបសន្តិសុខសង្គម និងសេរីភាពសមាគមនៅសហគ្រាស គ្រឹះស្ថាន ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានរៀបចំសកម្មភាពការងារបន្តសម្រាប់ពង្រឹងសមត្ថភាពអធិកា​​រ​​ការងារផងដែរ ក្នុងនោះរៀបចំវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សះផ្សារវិវាទការងារដោយសហការជាមួយអង្គការ​​អន្តរជាតិខាងការងារILO, រៀបចំវគ្គបណ្តុះបណ្តាលដល់អធិការការងារ ដែលទទួលបាននីតិសម្បទាន​​ជានគរបាលយុត្តិធម៌ដោយសហការជាមួយក្រសួងយុត្តិធម៌ផងដែរ៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់ នគរបាលជាតិបង្ក្រាបករណីផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ នៅខេត្តព្រៃវែង និងបាន ឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងជាង ១០០នាក់ ក្នុងអំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ព្រះមហាក្សត្រ ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ និង តុលាការកំពូល ធ្វើការណែអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ អធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១២០រូប ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម