ក្នុងដើមខែមករានេះ ប្រិយមិត្តពិតជាទទួលជ្រាបហើយថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺបានកើតឡើងជាញឹកញាប់ ដែលធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងពីសំណាក់ អ្នកបើកបរនៅលើដងផ្លូវ ជាពិសេសអ្នកដែលប្រើប្រាស់ម៉ូតូក្នុងការធ្វើដំណើរ។ គ្រោះថ្នាក់ចរាចរណ៍ទាំងអស់នោះ ភាគច្រើនបំផុតកើតឡើងដោយសារ អ្នកបើកបរក្នុងស្ថានភាពស្រវឹង បំពាន និងបើកបរក្នុងការធ្វេសប្រហេសជាដើម។
បើយើងក្រឡេកទៅមើល ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យបាត់បង់ដល់ជីវិតក្នុងឆ្នាំ ២០២៣ នោះគឺរហូតដល់ចំនួន ១៥០០នាក់ និងអ្នករងរបួស ជាច្រើនពាន់នាក់ទៀតផង ។ មិនតែប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យខាតបង់ នូវសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងអាចឈានទៅដល់បាត់បង់ធនធានមនុស្សសម្រាប់សង្គមជាតិផងដែរ។
ដោយសារ បានឃើញនូវបញ្ហាគ្រោះថ្នាក់ចររាចរណ៍ជារឿយៗ បង្កចេញពីការស្រវឹងរបស់អ្នកបើកបរ យ៉ាងនេះហើយ ទើបសារព័ត៌មានបៃតងប៉ុស្តិ៍យើងខ្ញុំធ្វើការបង្ហាញនូវច្បាប់មួយចំនួនទាក់ទងនឹងអ្នកបើកបរក្នុងស្ថានភាពស្រវឹង៖
ក្នុងករណីមិនរាងចាលអ្នកបើកបរក្នុងស្ថានភាពស្រវឹងខ្លាំង កម្រិតជាតិអាល់កុលចាប់ពី (0.40 ឡើង)មីលីក្រាមក្នុង១លីត្រខ្យល់ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ៦ខែ និងពិន័យជាប្រាក់៨០០,០០០រៀលទៅ៤,០០០,០០០រៀល។
ច្បាប់ទាំងអស់នេះ យោងតាម មាត្រា៦(ថ្មី) មាត្រា៧(ថ្មី) មាត្រា១០(ថ្មី) នៃអនុក្រឹត្យ លេខ៣៩ អន.ក្របក និងមាត្រា៧៧(ថ្មី)នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕
ដោយ៖រឿន គឹមសួ

ព្រះមហាក្សត្រ ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងយុត្តិធម៌ និង តុលាការកំពូល ធ្វើការណែអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ
អធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១២០រូប ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌
រយៈពេល ៦ខែ ដើមឆ្នាំនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងទូទាំងប្រទេស ចាត់ការសំណុំរឿងបានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤%
សម្តេច ហ៊ុន មាណែត ស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អនុវត្តច្បាប់ឲ្យបាន ម៉ឺងម៉ាត់ ចំពោះករណីអតីតឧកញ៉ា ស្រី ស៊ីណា ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត
ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងជានាយកសាលាច្បាប់នៃបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា បានទទួលស្វាគមន៍សាស្រ្តាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន ដែលមកបំពេញទស្សនកិច្ចសិក្សានៅក្រសួងយុត្តិធម៌
រៀនជំនាញវិជ្ជាជីវៈច្បាប់ និងតុលាការ នៅ សាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានឱកាសខ្ពស់អាចប្រឡងយកវិជ្ជាជីវៈតុលាការពីបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងទទួលបានសញ្ញាប័ត្រចំនួន ០២ ដែលទទួលស្គាល់ពីក្រសួងអប់រំ និងសាកលវិទ្យាល័យ លីយ៉ុង ៣ ប្រទេសបារាំង!
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (កម្ពុជា) និងសាកលវិទ្យាល័យហ្សង់មូឡាំងលីយ៉ុង ៣ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលសារការី(បារាំង)
14-កក្តដា-2025 - ម៉ោង 03:32:PM
13-មិនា-2025 - ម៉ោង 01:06:PM
07-គុម្ភះ-2025 - ម៉ោង 10:04:AM
13-កក្តដា-2024 - ម៉ោង 09:27:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា