សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រាជរដ្ឋាភិបាលកម្ពុជាបង្ហាញពីឆន្ទះក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ដើម្បីសុំការគាំទ្រពីសមាជព្រឹទ្ធសភា-រដ្ឋសភា

02-មិថុនា-2025 - ម៉ោង 11:55:AM

អត្ថបទៈយូ វាសនា

ថ្លែងក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈកម្មវិធី​គោល​នយោ​បាយទី២ រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការកម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីគ្រ ​និងគ្រួសារងាយរងហានិភ័យ នៅក្នុងគោលបំណងផ្តល់​​ឱកាសស្នើគ្នា ជូនយុវជនគោលដៅ នៅក្នុងការទទួលបានអភិវឌ្ឍជំនាញ និងឱកាសការងារកាន់តែប្រសើរ ក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅតាមរយៈការផ្តល់ការបណ្តុះបណ្តាល ដោយមិនបង់ថ្លៃ ជាមួយ​នឹងប្រាក់ឧបត្ថម្ភប្រចាំខែ នៅក្នុងអំឡុងពេលទទួលការបណ្តុះបណ្តាល ក្នុងនោះកម្មវិធីនេះបានផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក្នុងគោលបំណងចូលរួមលើកស្ទួយនិងថែរក្សាជំនាញ ទាំងនោះមិនឱ្យបាត់បង់ ជាវឌ្ឍនភាព គិតត្រឹមខែមេសា ឆ្នាំ២០២៥ យុវជនក៏បានចុះឈ្មោះចូលរៀនសរុប ជាង១១​ម៉ឺន​នាក់ នៅក្នុងនោះយុវជនមកពីគ្រួសារក្រីក្រ ងាយរងហានិភ័យ មានចំនួនជាង៤ម៉ឺននាក់ ដោយក្នុងនោះ​​យុវជនចំនួន១ម៉ឺន៣ពាន់នាក់ បានបញ្ចប់ការសិក្សា ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបនែ្ថមថា តាមរយៈកម្មវិធីគោលនយោបាយទី៣ រាជរដ្ឋាភិបាល បានផ្តោតជាពិសេស លើការធ្វើស្ថាបនូបនីយកម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ  ដើម្បីបង្កើនសមត្ថភាព ប្រព័ន្ធគាំពារសង្គម ក្នុងការឆ្លើយតប និងវិប្បត្តិ ឬគ្រោះអាសន្ននានា តាមរយៈការរៀបចំ និងការដាក់ឱ្យអនុវត្តនូវ ទី១ គោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិ ចំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងសម្រាប់អនុវត្តកម្មវិធីជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ, និងទី២គោលការណ៍ណែនាំ ស្តីពីក្របខ័ណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបទៅនឹងគ្រោះអាសន្ន ក្នុងគោលបំណងធ្វើស្ថាបនូបនីយកម្ម ​ប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនឆ្លើយតបនិងគ្រោះអាសន្ន និងវិប្បត្តិនានា ក្នុងនោះរួមមាន ទី១វិប្បត្តិគ្រោះធម្មជាតិ, ទី២ វិប្បត្តិសុខភាពសាធារណៈជាដើម ៕

ព័ត៌មានទាក់ទង

ភាគីកម្មករនិយោជិត និងភាគីនិយោជក ឯកភាពគ្នាទុកឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងអន្តរាគមន៍លើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យម្ចាស់សិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ ភាគីកម្មករនិយោជិតស្នើដំឡើង ១០ដុល្លារអាម៉េរិកសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ខណៈនិយោជក ស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក សាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅផ្សារទំនើបអ៊ីអនម៉លទាំង ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ១០ថ្ងៃនៃយុទ្ធនាការក្រសួងការងារ បានចុះតាមរោងចក្រ ១ ៥៦៩ ដើម្បីជំរុញការផ្តល់ឱកាសការងារ និងផ្តល់ភាពកក់ក្តៅជូនពលករដែលទើបត្រឡប់មកពីថៃ ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារ ចុះល្បាតទប់ស្កាត់បទល្មើសជលផលតាមដងទន្លេក្នុងសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្តើមបើកវេទិកាការងារនៅតាមខេត្តដើម្បីនាំយកឱកាសការងាររាប់ម៉ឺនកន្លែងជូនពលករដែលទើបត្រឡប់ពីប្រទេសថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម