សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រ នៃប្រទេសអៀរឡង់ បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធីអាកាសធាតុក្នុងឆ្នាំ២០២៥ ដល់កម្ពុជា

20-មិនា-2025 - ម៉ោង 02:42:PM

អត្ថបទ៖ សំនៀង

រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រ នៃប្រទេសអៀរឡង់ ឯកឧត្តម ណូអែល គ្រីសស្តូហ្វឺ គ្រៀលលីស បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធីអាកាសធាតុក្នុងឆ្នាំ២០២៥ ដល់កម្ពុជា ដែលដឹកនាំអនុវត្តដោយអង្គការអុកស្វាមប្រចាំនៅកម្ពុជា។

 

កម្មវិធីនេះធ្វើឡើងដោយមានការអញ្ជើញជាអធិបតីភាព ពីសំណាក់ ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងកម្មពិធីប្រគល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុងបរិវេណឃុំវត្តតាមិម ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

 

ឯកឧត្តម Grealish រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រនៃប្រទេសអៀរឡង់ បានលើកឡើងថា “វិស័យកសិ-ម្ហូបអាហារ គឺជាផ្នែកមួយ ដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ ប្រទេសអៀរឡង់ ដែលមានកសិដ្ឋានលក្ខណៈគ្រួសារចំនួន ១៣៥,០០០ ដែលផលិតអាហារដែលមានគុណភាពខ្ពស់។” ប្រទេសអៀរឡង់បានផ្តល់អាទិភាពដល់ការប្រើប្រាស់ បច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីបន្ថែមគុណតម្លៃ បង្កើតភាពប្រកួតប្រជែង និងដើម្បីដោះស្រាយ បញ្ហាប្រឈមសំខាន់ៗដូចជានិរន្តរភាពបរិស្ថាន។

 

ដូចគ្នានេះដែរ នៅប្រទេសកម្ពុជា កសិករខ្នាតតូច គឺជាឆ្អឹងខ្នងនៃវិស័យកសិកម្ម ហើយជាចំណុចស្នូល សម្រាប់អនាគតនៃវិស័យកសិកម្មផងដែរ។ គម្រោងសូឡានេះ ជាឧទាហរណ៍ដ៏ល្អនៃការវិនិយោគលើបច្ចេកវិទ្យា ប៉ុន្តែវាក៏ជា ការវិនិយោគសម្រាប់កសិករកម្ពុជា និងក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាពផងដែរ។ បទពិសោធន៍ រួមគ្នារបស់ប្រទេសអៀរឡង់ និងប្រទេសកម្ពុជា ក្នុងវិស័យកសិកម្ម បង្ហាញពីឱកាសដ៏មានតម្លៃសម្រាប់ កិច្ចសហប្រតិបត្តិការ។

 

ឯកឧត្តម ផេង សិទ្ធី  អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានអំណរគុណចំពោះប្រទេសអៀរឡង់សម្រាប់ការគាំទ្រគម្រោងនេះ។ ឯកឧត្តមមានប្រសាសន៍ថា ខេត្តបាត់ដំបង ជាខេត្តមួយដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា ជង្រុកស្រូវរបស់ប្រទេសកម្ពុជា ហើយការទទួលបាននូវប្រព័ន្ធធារាសាស្ត្រដែលអាចទុកចិត្តបាន គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិកររបស់យើង។ គម្រោងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺ ព្រះអាទិត្យនេះមិនត្រឹមតែជួយបង្កើនផលិតភាពកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលខេត្តបាត់ដំបង ក្នុងការទទួលយកនូវការអនុវត្តប្រកបដោយនិរន្តរភាព និងបៃតងជាងមុន។ យើងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះភាពជាដៃគូរវាងប្រទេសអៀរឡង់ អង្គការអុកស្វាម អង្គការដៃគូ និងសហគមន៍មូលដ្ឋានរបស់យើង ក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើម នេះក្លាយជាការពិត។”

 

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម ដែលមានវត្តមាននៅក្នុងកម្មវិធីនេះ បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តរង ដោយលោកស្រីបានមានថា “តាមរយៈកម្មវិធីនេះ យើងកំពុងធ្វើការដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ក្រីក្របំផុតមួយចំនួនក្នុងប្រទេស កម្ពុជា។ កិច្ចសហការជាមួយប្រទេសអៀរឡង់ ជាមួយរដ្ឋាភិបាលក្នុងតំបន់ ជាមួយដៃគូរបស់យើង និងជាមួយសហគមន៍នៅ ក្នុងខេត្តបាត់ដំបងនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការរួមគ្នាលើ សកម្មភាពអាកាសធាតុ និងការផ្តល់នូវការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ គម្រោងដែល ឯកឧត្តមរដ្ឋមន្ត្រីបានបើកដំណើរការនៅថ្ងៃនេះ បង្ហាញអំពីសារៈសំខាន់នៃការដោះស្រាយបញ្ហាប្រឈម ផ្នែកអាកាសធាតុ និងភាពក្រីក្រជាមួយគ្នា ហើយយើងដឹងថា វានឹងជួយលើកកម្ពស់ជីវភាពដល់គ្រួសារ ជាច្រើនក្នុងតំបន់នេះ”

 

ព័ត៌មានទាក់ទង

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថា ខេត្តចំនួន៥រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ខណៈខេត្តចំនួន២រងការខូចខាតខ្លាំង រាជរដ្ឋាភិបាលកម្ពុជាបង្ហាញពីឆន្ទះក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ដើម្បីសុំការគាំទ្រពីសមាជព្រឹទ្ធសភា-រដ្ឋសភា ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបតំណាងសហភាពសហគមន៍កសិកម្ម សហគមន៍កសិកម្ម និងសហគម៍កសិករប្រើប្រាស់ទឹក នៅខេត្ដបាត់ដំបង ក្រសួងកសិកម្មអះអាងថា ពុំទាន់មានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ នៅកម្ពុជាទេ ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម