សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត

12-មិនា-2025 - ម៉ោង 09:15:AM

អត្ថបទ៖ កែវ រតនៈ

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ដែលប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋាន ស.អ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា ៣០រូប។

នៅក្នុងកិច្ចប្រជុំប្រចាំខែនេះ ឯកឧត្តមប្រធានក្រុមការងារ បានជំរុញឱ្យមានការរៀបចំសិក្ខាសាលាដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹងថ្មីៗ ពីអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន ដើម្បីទទួលបានចំណេះដឹងថ្មីៗ ដែលអាចបំពេញបន្ថែមនូវចំណុចខ្វះខាត។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកទឹកចិត្តដល់មន្ត្រី បុគ្គលិកនៃក្រុមការងារ បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនធ្វើយ៉ាងណាដោះស្រាយរាល់បញ្ហាប្រឈមក្នុងការឆ្លើយតបចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ទាក់ទងនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យបានរហ័ស ច្បាស់លាស់ និងក្រមសីលធម៍ប្រកបដោយភាពទន់ភ្លន់ និងភាពអត់ធ្មត់ជាសំខាន់៕

 រូបភាព៖ ប.ស.ស. 

ព័ត៌មានទាក់ទង

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថា ខេត្តចំនួន៥រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ខណៈខេត្តចំនួន២រងការខូចខាតខ្លាំង រាជរដ្ឋាភិបាលកម្ពុជាបង្ហាញពីឆន្ទះក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ដើម្បីសុំការគាំទ្រពីសមាជព្រឹទ្ធសភា-រដ្ឋសភា ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបតំណាងសហភាពសហគមន៍កសិកម្ម សហគមន៍កសិកម្ម និងសហគម៍កសិករប្រើប្រាស់ទឹក នៅខេត្ដបាត់ដំបង ក្រសួងកសិកម្មអះអាងថា ពុំទាន់មានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ នៅកម្ពុជាទេ ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម