សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អ្នកនាំពាក្យក្រសួងកសិកម្មអះអាងថាតម្លៃគ្រាប់ស្វាយចន្ទីនៅពេលនេះស្ថិតក្នុងចន្លោះ៤៥០០៛-៥០០០៛ក្នុង១គីឡូក្រាម

11-មិនា-2025 - ម៉ោង 11:20:AM

អត្ថបទ៖ កែវ រតនៈ

តាមរយៈទំព័រហ្វេស ប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល​បានផ្សព្វផ្សាយនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិត​ក្នុងចន្លោះ ៤៥០០៛-៥០០០៛ ក្នុងមួយគីឡូក្រាម ដែលជាថ្លៃល្អមួយ បើធៀបទៅនឹងឆ្នាំកន្លងទៅ សម្រាប់ស្តង់​​ដារដូវកាលប្រមូលផលធំខែមីនា និងអាចផ្តល់ផលចំណេញក្នុងរង្វង់ ៣-៤លានរៀលក្នុងមួយហិកតា អា​ស្រ័យ​​លើទិន្នផលទាបឬខ្ពស់។

លោកឃឹម ហ្វីណង់ ក៏បានស្នើសូមឱ្យផ្សព្វផ្សាយនូវព័ត៌មានដែលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ជៀសវាងបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័ន្តច្រលំដល់កសិករ ការចង់បានការចូលចិត្ត(Likes) និងចែករំលែក(Shares) តាមមធ្យោបាយបែបនេះ កំពុងធ្វើបាបដល់កសិករដោយផ្ទាល់ផងនិងប្រយោលផងទៅវិញទេ។ ចង់មិនចង់ នឹងធ្វើឱ្យមានការព្រួជាយបារម្ភដល់កសិករអ្នកដាំស្វាយចន្ទី និងអាចរឹតតែពិបាកដល់ពួកគេក្នុងការចរចាថ្លៃជាមួយអ្នកទិញ។

ការអះអាងដូចនេះរបស់ លោក ឃឹម ហ្វីណង់ ជាការឆ្លើយតបជាមួយអ្នកលេងបណ្ដាញសង្គមួយចំនួនដែលបាន​​ផ្សព្វផ្សាយថា​គ្រាប់ចន្ទីបានចុះថោករហូតដល់តម្លៃត្រឹមតែ ៣៥០០៛ក្នុងមួយគីឡូក្រាមនៅពេលដែលឈ្មួញ​​​ចុះទិញដល់ចម្ការ។

គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែល​​អាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ នេះបើយោងតាមការចុះផ្សាយនៅលើបណ្តាញ​​​​សង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

នៅពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានជាង៨៥ម៉ឺនតោនមានការកើនឡើង​​២៦% បើធៀបនឹងឆ្នាំ២០២៣ ដោយបាននាំចេញទៅទីផ្សារអន្តរជាតិប្រមាណជាង៨១ម៉ឺនតោន ក្នុងនោះនាំចេញទៅទីផ្សារវៀតណាមជាង៧៩ម៉ឺនតោន ដោយគិតជាទឹកប្រាក់មានប្រមាណជាង១ពាន់១រយលានដុល្លារ កើនឡើង៣១%៕

 រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន រដ្ឋបាលព្រៃឈើ ច្រានចោលការចុះផ្សាយរបស់វិទ្យាបារាំងជាខេមរៈភាសាលើចំណងជើង “កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ” ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ​ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ជាមួយក្រុមហ៊ុន Santana Agro Proucts ក្រសួងកសិកម្មចូលរួមប្រកាសបិទព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេ​មេគង្គ» នៅក្នុងខេត្តក្រចេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម