សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ថ្នាក់ដឹកនាំក្រសួងកសិកម្មចុះពង្រឹងការគ្រប់គ្រងជី​ និងថ្នាំកសិកម្ម​ ដល់អាជីវក នៅខេត្តព្រៃវែង​ និងស្វាយរៀង​

28-គុម្ភះ-2025 - ម៉ោង 02:12:PM

អត្ថបទ៖ សំនៀង

ឯកឧត្តម​ គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥​បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយ​ម្ចាស់ដេប៉ូជី និងថ្នាំកសិកម្មចំនួន​ ៣០០នាក់ និងមន្រ្តីក​សិកម្មឃុំចំនួន ១៩នាក់ នៅខេត្តព្រៃវែង​ និងស្វាយរៀង​ ដោយមានការចូលរួមពីអភិបាលរងខេត្ត និងមន្ទីរកសិកម្មខេត្តទាំងពីរផងដែរ ។

កិច្ចសំណេះសំណាលដែលធ្វើនៅ២កន្លែងផ្សេងគ្នាពោលគឺនៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រៃវែង និងនៅសាលាខេត្តស្វាយរៀងនេះនេះមានគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងជី​ និងថ្នាំកសិកម្ម​ឱ្យកាន់តែមាន​ប្រសិទ្ធភាព​ ដូចជា​ ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល​ ការទុកដាក់​និងការប្រើប្រាស់​ប្រកប​ដោយ​សុវត្ថិភាព ការហាមឃាត់ចរាចរណ៍ផលិតផលគ្មានបញ្ជិកា​​ និងជាពិសេស​ ការជួយណែនាំដល់កសិករឱ្យប្រើប្រាស់​ឱ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយថ្លៃ​ ដើមផលិត​។ ​

អ្នកស្រី យស់ សោភ័ណ្ឌ កសិករនៅក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងមួយរូប បានប្រាប់បៃតងប៉ុស្តិ៍ថា ជារឿងដែលល្អដែលមន្ត្រីរបស់ក្រសួងកសិកម្មបានចុះទៅពង្រឹងអំពីការគ្រប់គ្រងជី​ និងថ្នាំកសិកម្ម ការទុកដាក់​និងការប្រើប្រាស់​ប្រកប​ដោយ​សុវត្ថិភាពដល់ក្រុមអាជីវករ ប៉ុន្តែវាកាន់តែប្រសើរជាងនេះ ប្រសិនបើពួកគាត់ចុះជួបពង្រឹងផ្ទាល់ជាមួយនឹងក្រុមកសិករអ្នកប្រើប្រាស់ ព្រោះពួកគាត់ជាអ្នកដែលរងគ្រោះដោយផ្ទាល់អំពីឥទ្ធិពលនៃការប្រើប្រាស់នេះ។

អ្នកស្រីបានបន្តថា ក្រុមអ្នកលក់មួយចំនួនគាត់មិនដែលខ្វល់អំពីសុខភាពនៃអ្នកប្រើប្រាស់នោះទេ គាត់គិតតែពីប្រាក់ចំណូលរបស់ពួកគាត់។ ជាងនេះទៅទៀត មន្ត្រីកសិកម្មគួតែចុះបង្រៀនដល់កសិករអំពីការកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំគីមីកសិកម្ម ដោយងាយប្រើប្រាស់ផលិតផលដែលធ្វើពីធម្មជាតិជំនួសវិញ ដូចជាការដាំបន្លែតាមប្រព័ន្ធអេកូឡូស៊ីជាដើម។   

អ្នកស្រី គាត ស្រីពៅ ជាអាជីវករលក់ថ្នាំគីមីកសិកម្មមួយរូបនៅផ្សារក្រោលគោ ខេត្តស្វាយរៀង បានប្រាប់បៃតងប៉ុស្តិ៍ថា សកម្មភាពនៃការចុះពង្រឹងរបស់ក្រុមមន្ត្រីកសិកម្មនេះ ពិតជាល្អណាស់ ព្រោះធ្វើឱ្យអ្នកលក់ដូរទាំងអស់បានយល់អំពីឥទ្ធិពលនៃផលប៉ះពាល់អំពីការប្រើប្រាស់ថ្នាំពុលគីមីកសកម្មទាំងនេះ ជាពិសេសគឺការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ពួកគាត់ ព្រោះថាអ្នកទិញយកទៅប្រើប្រាស់មួយចំនួនពួកគាត់មិនទាន់យល់ច្បាស់អំពីការប្រើប្រាស់នៅឡើង គឺភាគច្រើនទិញយកទៅប្រើតាមគ្នា ជាពិសេសអ្នកនៅតាមទីជនបទដាច់ស្រយ៉ាល៕

 រូបភាព៖ ក្រសួងកសិកម្ម

ព័ត៌មានទាក់ទង

ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន រដ្ឋបាលព្រៃឈើ ច្រានចោលការចុះផ្សាយរបស់វិទ្យាបារាំងជាខេមរៈភាសាលើចំណងជើង “កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ” ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ​ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ជាមួយក្រុមហ៊ុន Santana Agro Proucts ក្រសួងកសិកម្មចូលរួមប្រកាសបិទព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេ​មេគង្គ» នៅក្នុងខេត្តក្រចេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម