សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋចំពោះតម្លៃស្រូវ

11-គុម្ភះ-2025 - ម៉ោង 01:27:PM

អត្ថបទ៖​ កែវ រតនៈ

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ឆ្នាំនេះជាឆ្នាំដែលស្រូវច្រើនពេក។ ពីប្រទេសមួយដែលខ្វះស្រូវ ខ្វះអង្ករទទួលទានទៅជាប្រទេសដែលមានស្រូវនាំចេញមិនបាន ដោយសារពីមុននេះ​ ឆ្នាំទៅតម្លៃល្អ ល្អដោយសារតែឥណ្ឌាគាត់ផ្អាកលក់នៅលើទីផ្សារ ផ្អាកនាំចេញអង្ករ  អីចឹងអង្ករដែលនាំចេញពីកម្ពុជា  ពីវៀតណាម ពីថៃ គឺអង្ករនាំចេញបានល្អ តម្លៃល្អ ប៉ុន្តែដល់ឥណ្ឌាចាប់ផ្ដើមនាំចេញអង្ករវិញ ទីផ្សារអន្តរជាតិកាត់បន្ថយ ។ ប្រទេសខ្លះកាត់បន្ថយការនាំចូល ដូចជាឥណ្ឌូនេស៊ីកាត់បន្ថយការនាំចូលដោយសារមានស្តុក រក្សាស្តុក ដូច្នេះធ្វើឱ្យជន់ជោរនូវអង្ករនៅលើទីផ្សារ នៅក្នុងប្រទេសរបស់យើងក៏ជន់ជោរ​ នៅប្រទេសវៀតណាមក៏ជន់ជោរ នៅថៃក៏ជន់ជោរ ដោយសារអង្ករច្រើនពេក។ ប៉ុន្តែខ្ញុំកូណាខ្ញុំគិតថា ប្រជាកសិកររបស់យើងនឹងផ្ដល់ការយោគយល់នូវស្ថានភាពរួម ។ មិនមែនរាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់នោះទេប៉ុន្តែនេះជាស្ថានភាពរួម។»

សម្ដេចតេជោបន្តថា «បើទោះជាយ៉ាងម៉េចក៏ដោយ​ យើងមានស្រូវ បើសិនជាយើង អាចនឹងមិនបន្ទាន់ពេកទេ​ យើងអាចហាលវាទុកក្នុងជម្រុកស្រូវ​ ក៏វាមិនពិបាកពេកដែរ ហើយនៅពេលណាដែលថ្លៃសមល្មម ពិតហើយយើងយល់អំពីតម្រូវការនៃការសងទៅធនាគារ ឬបញ្ហាការទិញនេះទិញនោះរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែយើងហោចណាស់គឺយើងបានបញ្ជាក់ច្បាស់ថា យើងមានអង្ករច្រកឆ្នាំង»។

ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីពេលថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ត្បិតសម្ដេចមិនបានប្រកាសជាសាធារណៈក៏ពិតមែន ប៉ុន្ដែសម្ដេចបានតាមដានជាប់ជាប្រចាំ និងបានណែនាំជាបន្ដបន្ទាប់ដល់ក្រសួង និងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ដើម្បីរិះរកមធ្យោបាយអន្ដរាគមន៍ជួយដល់ប្រជាកសិករ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា«ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ពិតណាស់ខ្ញុំមិនបានឡើងនិយាយមេក្រូ ឬមួយថ្ងៃៗឆ្លើយតបការលើកឡើង ឬការវាយប្រហារពីខាងក្រៅនោះទេ។ អ្វីដែលសំខាន់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជំនាញមិនបាននៅស្ងៀម មិនអើរពើរនោះទេ, វិស័យកសិកម្ម ជាវិស័យអាទិភាពសំខាន់ណាស់របស់ប្រទេសជាតិរបស់យើង និងសម្រាប់ពិភពលោក»។

សម្ដេចឲ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ចេញថវិកា១៥០លានដុល្លារ ដើម្បីជួយទិញស្រូវរបស់ប្រជាកសិករ និងអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា ផ្តល់កម្ចីការប្រាក់ទាបដល់ម៉ាស៊ីនកិនស្រូវ ដើម្បីទិញស្រូវពីកសិករផងដែរ។

ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ បន្ទាប់ពីកាលពីមានការតវ៉ា បិទកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបងទាមទារឱ្យតម្លើងតម្លៃស្រូវ ដោយអះអាងថាតម្លៃដែលប្រជាកសិករនៅតំបន់នោះលក់ចេញគឺមិនសមនឹងថ្លៃដើមដែលចំណាយលើការផលិត៕

រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន រដ្ឋបាលព្រៃឈើ ច្រានចោលការចុះផ្សាយរបស់វិទ្យាបារាំងជាខេមរៈភាសាលើចំណងជើង “កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ” ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ​ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ជាមួយក្រុមហ៊ុន Santana Agro Proucts ក្រសួងកសិកម្មចូលរួមប្រកាសបិទព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេ​មេគង្គ» នៅក្នុងខេត្តក្រចេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម