សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រមុខរាជរដ្ឋាភិបាលកកម្ពុជា អះអាងថា បានចាត់មន្ត្រីក្រសួងកសិកម្ម និងមន្ត្រីជំនាញរកគ្រប់មធ្យោបាយជួយដល់កសិករ

20-មករា-2025 - ម៉ោង 04:02:PM

អត្ថបទ៖ កែវ រតនៈ

ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់ត្រយឹង ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ត្បិតសម្ដេចមិនបានប្រកាសជាសាធារណៈក៏ពិតមែន ប៉ុន្ដែសម្ដេចបានតាមដានជាប់ជាប្រចាំ និងបានណែនាំជាបន្ដបន្ទាប់ដល់ក្រសួង និងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ដើម្បីរិះរកមធ្យោបាយអន្ដរាគមន៍ជួយដល់ប្រជាកសិករ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា«ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ពិតណាស់ខ្ញុំមិនបានឡើងនិយាយមេក្រូ ឬមួយថ្ងៃៗឆ្លើយតបការលើកឡើង ឬការវាយប្រហារពីខាងក្រៅនោះទេ។ អ្វីដែលសំខាន់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជំនាញមិនបាននៅស្ងៀម មិនអើរពើរនោះទេ, វិស័យកសិកម្ម ជាវិស័យអាទិភាពសំខាន់ណាស់របស់ប្រទេសជាតិរបស់យើង និងសម្រាប់ពិភពលោក»

សម្ដេចឲ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ចេញថវិកា១៥០លានដុល្លារ ដើម្បីជួយទិញស្រូវរបស់ប្រជាកសិករ និងអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា ផ្តល់កម្ចីការប្រាក់ទាបដល់ម៉ាស៊ីនកិនស្រូវ ដើម្បីទិញស្រូវពីកសិករផង​ដែរ។

ការ​​ប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ បន្ទាប់ពីកាលពីសប្តាហ៍មុនមានការតវ៉ា បិទកំណាត់ផ្លូវជាតិ​​លេខ៥ ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបងទាមទារឱ្យតម្លើងតម្លៃស្រូវ ដោយអះអាងថាតម្លៃដែលប្រជាកសិករនៅតំបន់នោះលក់ចេញគឺមិនសមនឹងថ្លៃដើមដែលចំណាយលើការផលិត៕

 រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថា ខេត្តចំនួន៥រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ខណៈខេត្តចំនួន២រងការខូចខាតខ្លាំង រាជរដ្ឋាភិបាលកម្ពុជាបង្ហាញពីឆន្ទះក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ដើម្បីសុំការគាំទ្រពីសមាជព្រឹទ្ធសភា-រដ្ឋសភា ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបតំណាងសហភាពសហគមន៍កសិកម្ម សហគមន៍កសិកម្ម និងសហគម៍កសិករប្រើប្រាស់ទឹក នៅខេត្ដបាត់ដំបង ក្រសួងកសិកម្មអះអាងថា ពុំទាន់មានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ នៅកម្ពុជាទេ ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម