សារព័ត៌មានបៃតងប៉ុស្តិ៍

រាជរដ្ឋាភិបាលមានផែនការរៀបចំលំនៅដ្ឋានបណ្តោះអាសន្នជូនជនភៀសសឹក

1 ម៉ោងមុន

ដោយ៖ កែវ រតនៈ

តាមការចេញផ្សាយនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦ របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានរាយការណ៍ថា    រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំលំនៅដ្ឋានបណ្តោះអាសន្នសម្រាប់ជនភៀសសឹកដែលរងផលប៉ះពាល់ពីការឈ្លានពានតាមព្រំដែនកម្ពុជា-ថៃ។

 

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ គោលបំណងនៃកិច្ចប្រជុំគឺកំណត់ទីតាំងសម្រាប់រៀបចំលំនៅដ្ឋានបណ្តោះអាសន្នសម្រាប់ប្រជាជនដែលរងគ្រោះ និងបំពេញតម្រូវការសុវត្ថិភាពនៅតាមព្រំដែន។

 

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រតិបត្តិការរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីពីខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងព្រះវិហារ តាមប្រព័ន្ធអនឡាញផងដែរ។

 

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានរងការខូចខាតផ្ទះសម្បែងចំនួន ៣៣៦ ខ្នង និងទ្រព្យសម្បត្តិសាធារណៈដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

 

ការរៀបចំលំនៅដ្ឋានបណ្តោះអាសន្ននេះ ស្ថិតក្រោមគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០២៤–២០៣៥ ដែលផ្តោតលើការគាំទ្រជនងាយរងគ្រោះ និងអ្នកគ្មានទីជម្រក។ គោលនយោបាយនេះផ្ដល់ការគាំទ្រដល់កម្មវិធីសាច់ប្រាក់ឧបត្ថម្ភសម្រាប់សិស្ស និងនិស្សិតពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ការរៀបចំលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាជនមានចំណូលទាប និងជនរងគ្រោះ និងការគាំទ្រក្រុមជនងាយរងគ្រោះសម្រាប់ស្នាក់នៅបណ្តោះអាសន្ននៅតាមវត្តអារាម និងទីកន្លែងសាសនាផ្សេងៗ។

 

គួររំលឹកថា ប្រជាពលរដ្ឋនៅខេត្តទាំង៥នេះ នៅតែបន្តភៀសសឹក និងស្នាក់នៅជំរុំភៀសសឹក ដោយសារតែកងទ័ពថៃបានបើការវាយប្រហារឈ្លានពានមកលើកម្ពុជាតាមបណ្ដោយខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ

រូបភាព៖ ក្រសួងរៀបចំដែនដី

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាលមានផែនការរៀបចំលំនៅដ្ឋានបណ្តោះអាសន្នជូនជនភៀសសឹក កម្ពុជាបញ្ជាក់ការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចូលរួមយ៉ាងសកម្ម ពាំនាំព័ត៌មានពិតប្រាប់ដល់ពិភពលោកថា កម្ពុជាជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាប្រកាន់យកការទូត និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែន ក្រសួងមហាផ្ទៃ បដិសេធព័ត៌មានដែលថា "ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា"  គ.ស.ម.ក.អំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ទាន់ ដើម្បី​ ការពារអាយុជីវិត និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា CMAC ប្រើកម្លាំងប្រមាណជិត៨០កងអនុសេនាតូច​ ​ ដាក់ពង្រាយដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋានក្រោយស្ងប់សង្គ្រាម មេសហជីព អំពាវនាវដល់អតីតពលករត្រឡប់មកពីថៃ ចូលរៀនជំនាញដេរដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើន យោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឥតដាច់ស្ទើរពេញមួយយប់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម