ភ្នំពេញ – នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសមួយជូនដល់ជនរួមជាតិ ដោយសម្តែងនូវការយល់ចិត្តយ៉ាងជ្រាលជ្រៅចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបានគូសបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ ដោយប្រកាន់យក មធ្យោបាយការទូត និងច្បាប់អន្តរជាតិជាគោល។
ក្នុងសារពិសេសនេះ សម្តេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលយល់ដឹងយ៉ាងច្បាស់អំពីផលវិបាក និងទុក្ខលំបាកនានា ដែលបងប្អូនជនរួមជាតិកំពុងប្រឈម ជាពិសេសប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។
សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងបន្តអនុវត្តគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដោយផ្តោតជាចម្បងលើ មធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនកម្ពុជា–ថៃ ស្របតាមស្មារតីនៃ សេចក្តីថ្លែងការរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជម្លោះព្រំដែន សម្តេចធិបតី ក៏បានអះអាងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះ ជីវភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ផងដែរ។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធានសរុប ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន បណ្តាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន។
បេសកកម្មនៃការកៀរគរធនធានទាំងនេះ គឺមានគោលបំណងដើម្បី ចុះជួយសម្រាលទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ទាំងសម្រាប់ដំណោះស្រាយបន្ទាន់ក្នុងរយៈពេលខ្លី ក៏ដូចជាការរៀបចំផែនការសម្រាប់រយៈពេលមធ្យម និងវែងផងដែរ។
សារពិសេសនាយប់នេះ ត្រូវបានចាត់ទុកថា ជាសារដ៏មានន័យក្នុងការផ្តល់ ភាពកក់ក្តៅ និងទំនុកចិត្ត ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅតំបន់ព្រំដែន ថាប្រមុខរាជរដ្ឋាភិបាលកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារជាតិ និងថែរក្សាសុខទុក្ខរបស់ប្រជាជន៕






កម្ពុជាបដិសេធការចោទប្រកាន់របស់អ្នកការទូតថៃដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទ ព្រះវិហារជាទីតាំងយោធា
នាវាកងទ័ពជើងទឹកថៃបំពានដែនទឹក និងចាប់អ្នកនេសាទកម្ពុជា៣នាក់ក្នុងដែនសមុទ្រកម្ពុជា
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពដាក់កុងតឺន័ររបស់កងកម្លាំងយោធាថៃនៅតំបន់អានសេះ
អង្គការសង្គមស៊ីវិលមួយចំនួនគ្រោងដាក់ពាក្យបណ្ដឹងតាមយន្តការអន្តរជាតិករណីការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា
កម្ពុជាថា សកម្មភាពអរិភាពរបស់ថៃធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិ ភាពនៃប្រទេសទាំងពីរ
គម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)បានបិទបញ្ចប់ដោយជោគជ័យ
ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត
រាជរដ្ឋាភិបាលមានផែនការរៀបចំលំនៅដ្ឋានបណ្តោះអាសន្នជូនជនភៀសសឹក
23-គុម្ភះ-2026 - ម៉ោង 11:48:AM
19-គុម្ភះ-2026 - ម៉ោង 01:30:PM
05-គុម្ភះ-2026 - ម៉ោង 02:57:PM
04-គុម្ភះ-2026 - ម៉ោង 04:15:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា