
ដោយ៖កែវ រតនៈ
កម្មករជាង២ពាន់នាក់បម្រើការនៅរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២៦ ខែមករាឆ្នាំ២០២៦ បានផ្ទុះការតវ៉ាបិទកំណាត់ផ្លូវលេខ៣ នៅ ទាមទារបើកប្រាក់អត្ថប្រយោជន៍ និងប្រាក់ដែលថៅកែបានជំពាក់ប្រាក់បំណាច់ឆ្នាំកម្មករម្នាក់ៗ រយ: ពេល៣ឆ្នាំ និងអ្នកខ្លះច្រើនជាងនេះ។
យ៉ាងនេះក្ដី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់យ៉ាងលឿនរហ័ស ចំពោះការតវ៉ារបស់កម្មករនិយោជិត នៃរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន (ខេមបូឌា) ឯ.ក ទាំងពីរទីតាំងក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងក្នុងស្រុកបាទី ខេត្តតាកែវ ហើយក្នុងនោះកម្មករនិយោជិតនឹងចូលធ្វើការងារជាធម្មតាវិញនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ។ នេះបើតាមការបញ្ជាក់ពីលោកស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សួមជម្រាបថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមអន្តរាគមន៍ក្រសួង និងមន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួលដោះស្រាយករណីនេះដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករ-និយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ថា ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារចំពោះកម្មករកម្មការិនី គឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិតដោយផ្អែកលើការយោគយល់ អធ្យាស្រ័យនិងលិខិតបទដ្ឋានគតិយុត្ត៕




រូបភាព៖ ក្រសួងការងារ
ក្រសួងការងារបានដោះស្រាយបញ្ចប់សព្វគ្រប់ ចំពោះការទាមទាររបស់កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក
រដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា
របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ
ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន
សាលារៀន និងមន្ទីរពេទ្យជាច្រើននៅបន្តបិទទ្វារក្នុងខេត្តព្រះវិហារ
អង្គការទស្សនៈពិភពលោកនាំយកគ្រាប់ពូជ និងសម្ភារៈសួនបន្លែផ្ដល់ជូនទីតាំងចំនួន១០កន្លែង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប
16-មករា-2026 - ម៉ោង 11:17:AM
15-មករា-2026 - ម៉ោង 11:09:AM
14-មករា-2026 - ម៉ោង 03:52:PM
12-មករា-2026 - ម៉ោង 11:53:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា