សារព័ត៌មានបៃតងប៉ុស្តិ៍

វេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនឹងត្រូវដាក់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ

23-មករា-2026 - ម៉ោង 01:56:PM

 

ដោយ៖ កែវ រតនៈ

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានក្រើនរំលឹកដល់ អតីតពលករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កុំភ្លេចចូលរួមក្នុងវេទិកាការងារក្រោមប្រធានបទ “ខ្មែរ ជួយ​រកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលនឹងប្រព្រឹត្តទៅនៅ៤ទីតាំងផ្សេងគ្នាក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤-២៥ ខែមករានេះ ដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងសម្រាប់បងប្អូនដាក់ពាក្យ និងសម្ភាសភ្លាមៗនៅទីតាំងផ្ទាល់។

លោក ស៊ុន មេសា បានឱ្យដឹងថា វេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណងនាំយកឱកាសការងារដែលមាន​នៅ​ក្នុងស្រុកចំនួនប្រមាណ ៨ម៉ឺន ៧ពាន់កន្លែងជូនដល់អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញដែលមិនទាន់មានការងារធ្វើ។

លោកបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ វេទិកាការងារនឹងចាប់ផ្ដើមឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកបវេល ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង និងនៅបរិវេណសួនមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកថ្ងៃអាទិត្យ ទី២៥ ខែមករា នឹងបន្តរៀបចំឡើងនៅបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងនៅបរិវេណផ្សារចំការ​តាដោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ អតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចូលរួមវេទិកានេះនឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ។

លោកថ្លែងថា៖«សូមបងប្អូនអតីតពលករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កុំភ្លេចមកចូលរួមវេទិកាការងារទាំង២ខេត្តនាចុងសប្តាហ៍នេះ ដែលមានឱកាសការងារជិត៩ម៉ឺនកន្លែង ក្នុងនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្រ ព្រមទាំងដៃគូពាក់ព័ន្ធដើម្បីបងប្អូនអតីតពលករអាចដាក់ពាក្យ និងសម្ភាសការងារបានភ្លាមៗ នៅទីតាំងវេទិការផ្ទាល់តែម្តង»។

សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនអតីតពលករមកពីប្រទេសថៃងាយស្រួលក្នុងការស្វែងរកការងារធ្វើបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២៦នេះ ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្ដាខេត្ត ក្រុងចំនួន១៤ រួមមាន ខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ ព្រៃវែង ក្រចេះ និងខេត្តកោះកុង៕

 

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥ អ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥កើនឡើងប្រមាណ៨០ម៉ឺននាក់បើ​ធៀបនឹងឆ្នាំ២០២៤ ក្រសួងការងារ និង ADB ពង្រឹងកិច្ចសហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាម​តម្រូវការទីផ្សារការងារ​កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត ADB ផ្ដល់ជំនួយហិរញ្ញប្បទានសម្រាប់កែលម្អវិស័យធារាសាស្ត្រកសិកម្ម កំពីងពួយ ក្នុងខេត្តបាត់ដំបង ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ ក្រសួងពាណិជ្ជកម្មនឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនសរុបជាង៣ពាន់អ្នកនាក់ ទទួលបានកាសឱការងារក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំ ក្រសួងកសិកម្ម រៀបចំសហគមន៍កសិកម្មទំនើប ជូនសម្បទានិកនៃគម្រោងសម្បទានដីសង្គមកិច្ច ដំណាក់កាលទី៣ វេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនឹងត្រូវដាក់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម