
ដោយ៖ កែវ រតនៈ
អគ្គនាយកមជ្ឈមណ្ឌលសកម្មកម្ចាត់មីនកម្ពុជា លោក ហេង រតនា បានបញ្ជាក់ដូចនេះនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង ខណៈដែលលោកបានជួបសំណេះសំណាលជាមួយសិក្ខាកាមហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេស និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទាំងនិងការបំពាក់សម្ភារបច្ចេកទេសតាមអគារនិមួយៗ។ សូមជម្រាបជូនថា សំណង់អគារទាំងអស់និងសម្ភារបច្ចេកទេសទទួលបានពីហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
លោក ហេង រតនា បញ្ជាក់ថា កម្លាំងអង្គភាពCMAC បាននិងកំពុងបំពេញប្រតិបត្តិការក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋាននិងផ្ទះសំបែងវិញ ដោយបានពង្រាយកម្លាំងនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់សៀមចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ ។ កម្លាំងអង្គភាពCMAC ប្រមាណជិត៨០កងអនុសេនាតូចឬក្រុម ត្រូវបានដាក់ពង្រាយដើម្បីឆ្លើយតបសំនូមពរដ៏ចាំបាច់និងបន្ទាន់បំផុតនេះ។
ក្នុងសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃមកលើកទឹកដីកម្ពុជា ថៃបានប្រើប្រាស់អាវុធគ្រាប់ប្រភេទបាញ់មកលើទឹកដីកម្ពុជា មិនថាតែវត្តអារាម សាលារៀន មន្ទីរពេទ្យ និងតំបន់ដែលប្រជាពលរដ្ឋរស់នៅ។ ការណ៍នេះបានធ្វើឱ្យគ្រាប់ផ្ទុះបានរាយបាយនៅក្នុងតំបន់ជាច្រើនក្នុងជាប់ព្រំដែនកម្ពុជា-ថៃ ចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ៕





រូបភាព៖ ហ្វេសប៊ុក លោក ហេង រតនា
កម្ពុជាបដិសេធការចោទប្រកាន់របស់អ្នកការទូតថៃដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទ ព្រះវិហារជាទីតាំងយោធា
នាវាកងទ័ពជើងទឹកថៃបំពានដែនទឹក និងចាប់អ្នកនេសាទកម្ពុជា៣នាក់ក្នុងដែនសមុទ្រកម្ពុជា
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពដាក់កុងតឺន័ររបស់កងកម្លាំងយោធាថៃនៅតំបន់អានសេះ
អង្គការសង្គមស៊ីវិលមួយចំនួនគ្រោងដាក់ពាក្យបណ្ដឹងតាមយន្តការអន្តរជាតិករណីការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា
កម្ពុជាថា សកម្មភាពអរិភាពរបស់ថៃធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិ ភាពនៃប្រទេសទាំងពីរ
គម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)បានបិទបញ្ចប់ដោយជោគជ័យ
ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត
រាជរដ្ឋាភិបាលមានផែនការរៀបចំលំនៅដ្ឋានបណ្តោះអាសន្នជូនជនភៀសសឹក
23-គុម្ភះ-2026 - ម៉ោង 11:48:AM
19-គុម្ភះ-2026 - ម៉ោង 01:30:PM
05-គុម្ភះ-2026 - ម៉ោង 02:57:PM
04-គុម្ភះ-2026 - ម៉ោង 04:15:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា