
ដោយ៖ សំនៀង
នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ បុគ្គលិក និងសហការរីគ្រប់ផ្នែកទាំងអស់របស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា CCFC រួមជាមួយតំណាងសហគមន៍មកពីខេត្តកំពង់ស្ពឺ ស្វាយរៀង និងខេត្តកោះកុង សរុប២១នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្ដីពីនីតិវិធី និងយន្តការនៃការផ្ដល់ដីសម្បទានសង្គមកិច្ច ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង។
លោក ហ៊ី ចិន្ដា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន បានផ្ដល់បទបង្ហាញស្ដីអំពី ទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ ដោយលោកបានបង្ហាញអំពីផែនការក្នុងការរៀបចំជីវិតរស់នៅក្នុងភូមិឋានដែលមានសុវត្ថិភាព និងការរស់នៅបែបសុខដុមរមនាជាមួយគ្នា ជាមួយនឹងការរស់នៅដោយមានលំនៅឋានសមរម្យ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មានបរិស្ថាន និងអនាម័យល្អ មានសន្តិសុខ និងសុវត្ថិភាព មានបច្ចេកវិទ្យា និងទូរគមនាគមន៍ប្រើប្រាស់គ្រប់គ្រាន់ ដែលទាំងអស់នេះហើយជាការរស់នៅបែបទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ ដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់ក្រសួងកំពុងតែយកចិត្តទុកដាក់ក្នុងការកែលម្អ។
លោក តូច បូទិត្យា អនុប្រធាននាយកដ្ឋានសម្បទានដីសង្គមកិច្ច បានធ្វើបទបង្ហាញស្តីពី នីតិវិធី និងយន្តការនៃការផ្ដល់ដីសម្បទានសង្គមកិច្ច ដោយលោកបានលើកពី គោលបំណង និងគោលដៅរបស់រាជរដ្ឋាភិបាលដែលបាន និងកំពុងរៀបចំឱ្យមានការផ្ដល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រ អតីតកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន កងទ័ព និងនគរបាលជាតិតាមបណ្ដោយព្រំដែន។
លោកមានប្រសាសន៍ថា កម្មវិធីសម្បទានដីសង្គមកិច្ចនេះត្រូវបានចែកចេញជាពីរផ្នែក គឺ សម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន និងការផ្ដល់ដីសម្បទានសង្គមកិច្ចថ្នាក់ជាតិ។ ហើយផែនការផ្ដល់ដីសម្បទានសង្គមកិច្ចនេះត្រូវបានបែងចែកជា១០ជំហានសំខាន់ៗរួមមាន៖ ការផ្ដួចផ្ដើម និងពិនិត្យកម្មវិធីសម្បទានដីសង្គមកិច្ច ការរៀបចំផែនការបច្ចេកទេស ការផ្សព្វផ្សាយ ការធ្វើផែនទីដីរដ្ឋ ការធ្វើផែនការបែបចូលរួម ការពិនិត្យមើលរបាយការណ៍ដីសម្បទានសង្គមកិច្ច ការជ្រើសរើសអ្នកទទួលដី ផែនការសម្បទានដីសង្គមកិច្ចពេញលេញ ការរៀបចំទីតាំងដី និងការចូលតាំងទីលំនៅ និងការអភិវឌ្ឍន៍ជនបទ។
គោលបំណងសំខាន់ៗនៃវគ្គបណ្ដុះបណ្ដាលវគ្គតម្រង់ទិសនេះមានចំនួន ៣ គឺ៖១, ពង្រឹងសមត្ថភាព៖ ផ្ដល់ចំណេះដឹងដល់បុគ្គលិក និងថ្នាក់ដឹកនាំសហគមន៍ឱ្យយល់ច្បាស់ពីនីតិវិធីច្បាប់ និងយន្តការបច្ចេកទេសក្នុងការផ្ដល់ដីសម្បទានសង្គមកិច្ច។ ២, ការរៀបចំភូមិឋាន៖ ស្វែងយល់ពីគោលការណ៍រៀបចំ "លំនៅជាទ្រនំសុភមង្គល", "ភូមិឋានក្សេមក្សាន្ត" និង "បុរីជនបទ" ដើម្បីលើកកម្ពស់គុណភាពជីវិត។ ៣, លក្ខខណ្ឌនៃការទទួលបានដី៖ បញ្ជ្រាបការយល់ដឹងអំពីលក្ខណៈវិនិច្ឆ័យផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋដែលមានតម្រូវការពិតប្រាកដ អាចទទួលបានដីសម្បទានសង្គមកិច្ចតាមផ្លូវច្បាប់។
យ៉ាងនេះក្តីវគ្ពបណ្ដុះបណ្ដាលនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ពោលគឺមានការបង្ហាត់បង្ហាញជាច្រើនទៀតដើម្បីចែកជូនបុគ្គលិក និងថ្នាក់ដឹកនាំសហគមន៍ឱ្យបានយល់ច្បាស់ពីនីតិវិធីច្បាប់ និងយន្តការបច្ចេកទេសក្នុងការផ្ដល់ដីសម្បទានសង្គមកិច្ចនេះ៕




ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម
មន្ត្រីជំនាញផ្ដល់វគ្គបំពាក់បំប៉នសមត្ថភាពដល់បុគ្គលិកសមាគម និងសហគមន៍ស្ដីពី "នីតិវិធី និងយន្តការនៃការផ្ដល់ដីសម្បទានសង្គមកិច្ច"
អតិថិជនទិញផ្ទះពីក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើកូដកម្មស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដីពន្លឿនការដោះស្រាយ
រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ
ប្រជាពលរដ្ឋចំនួន៥ភូមិ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទទួលបានបណ្ណកម្មសិទ្ធិធ្លីដីស្របច្បាប់
រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង
បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់អូភេ ស្រុកស្ទោង ត្រូវបានដោះស្រាយ
បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាសហគមន៍ខ្នងក្រពើលិច ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឈានដល់ផ្លូវប្រសព្វ
រដ្ឋបាលខេត្តកណ្តាល ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន
20-មករា-2026 - ម៉ោង 11:05:AM
15-មករា-2026 - ម៉ោង 04:09:PM
12-មករា-2026 - ម៉ោង 10:43:AM
21-វិច្ឆិកា-2025 - ម៉ោង 11:05:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា