
ដោយ៖ សំនៀង
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផា សុកភាព និងសុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ជាលើក ទី២ ដែលរៀបចំឡើងដោយបេឡាជាតិសន្តិសុខសង្គម នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នៅរោងចក្រ ស៊ិនគី អឹភែរឹល (SHINKI APPAREL (CAMBODIA)) ក្នុងខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បបានមានប្រសាសន៍ថា ក្រសួងការងារ និងក្រសួងសាធារណការ បាននិងកំពុងខិតខំសហការគ្នា ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូររថយន្តពីប្រភេទដឹកទំនិញ ទៅជារថយន្តដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យ សម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែប្រសើរជាងមុន ដែលមានផាសុកភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក៏ដូចជាការរឹតបន្តឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស។
ឯកឧត្តមបន្តថា ការកែលម្អរថយន្តដឹកកម្មករដែលមានស្ដង់ដារ ដូចជាមានកៅអីអង្គុយ និងដំបូលការពារកម្ដៅ និងភ្លៀងត្រឹមត្រូវនេះ គឺមិនឱ្យមានការខាតបង់ប្រយោជន៍ដល់ភាគីណាមួយឡើយ ទាំងអ្នកបើកបរ បងប្អូនកម្មករ និងម្ចាស់រោងចក្រ ព្រោះថាការជិះឈរប្រជ្រៀតគ្នា គឺអាចប្រឈមនឹងហានិភ័យទាំងសុវត្ថិភាព និងសុខភាព ដែលនាំឱ្យផលិតភាពការងារធ្លាក់ចុះ។ ឯកឧត្តមសង្ឃឹមថាម្ចាស់រោងចក្រ ម្ចាស់ម៉ាកដែលជាអ្នកបញ្ជាទិញ និងបងប្អូនកម្មករនិយោជិត ក៏នឹងចូលរួមចំណែកគាំទ្រ ដើម្បីធានាថាគ្រប់ភាគីទាំងអស់សុទ្ធតែទទួលបានផលពីការកែលម្អនេះ។
លោកស្រី Xiaoyan Qian នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ក៏បានសម្តែងការអបអរសាទរចំពោះគម្រោងសាកល្បងនេះ និងបានបញ្ជាក់ថា អង្គការ ILO ត្រៀមខ្លួនជាស្រេចក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបទដ្ឋានកែលម្អ និងពង្រីកគម្រោងនេះទៅបណ្ដាខេត្តផ្សេងៗទៀត ព្រោះវាផ្តល់ប្រយោជន៍យ៉ាងខ្លាំងដល់គ្រប់ភាគី ជាពិសេសគឺសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិតដែលជាកត្តាដ៏ចម្បង។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ផាសុកភាព និងសុវត្ថិភាពកម្មករ។ បច្ចុប្បន្ន ខេត្តកំពង់ឆ្នាំងមានរោងចក្រ សហគ្រាសចំនួន ៤៩៤កន្លែង មានកម្មករនិយោជិតចំនួន ៦៩ ៦៦១នាក់។ ចំណែកស្ថិតិយានយន្ត និងអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករសរុបមានចំនួន ៣ ៣០៨គ្រឿង ក្នុងនោះរថយន្តដឹកកម្មករមានចំនួន ៣ ២៤៨គ្រឿង ដែលមានកម្មករជិះរថយន្តសរុបចំនួន ១៣៦ ៦៦០នាក់៕





រូបភាព៖ ក្រសួងការងារ
វេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនឹងត្រូវដាក់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ
រដ្ឋមន្ត្រីក្រសួងការងារបន្តអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព សុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស
ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បានចុះកិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លាន ដុល្លារ ជាមួយនឹងកសិដ្ឋានគីរីទេស
ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ
កម្មករ-កម្មការិនីនៅរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ បានចូលធ្វើការវិញធម្មតានៅព្រឹកថ្ងៃនេះ
សិក្ខាកាមជាង៣ពាន់នាក់បានចូលរួមការបណ្តុះបណ្តាលពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងឆ្នាំ២០២៥
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ»
តំណាងកសិករសាទរចំពោះ ប.ស.ស. ដែលគ្រោងសិក្សាពិនិត្យលទ្ធភាពនៃការដាក់បញ្ចូល កសិករខ្នាតតូច ទៅក្នុងប្រព័ន្ធគាំពារសង្គមជាតិនាឆ្នាំ២០២៦
21-មករា-2026 - ម៉ោង 11:34:AM
16-មករា-2026 - ម៉ោង 10:44:AM
14-មករា-2026 - ម៉ោង 02:01:PM
10-មករា-2026 - ម៉ោង 10:13:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា