សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

វត្តមានព្យុះហាលុង បណ្តាលឱ្យកម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

06-តុលា-2025 - ម៉ោង 10:35:AM

ដោយ៖ វិចិត្រ

 

តាមរយៈព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី៦ ខែតុលា បានឱ្យដឹងថា សម្ពាធទាបដែលកើតនៅសមុទ្រខាងត្បូងបានវិវត្តទៅជាព្យុះទី២២ឈ្មោះ ហាលុង (Halong) T2522 ដែលគន្លងផ្លូវដើររបស់ព្យុះនេះស្របនឹងព្យុះទី២១ឈ្មោះ ម៉ាតម៉ូ (Matmo) T2521 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះ ពុំមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជានោះទេ។

 

បើទោះជាកម្ពុជាពុំទទួលរងឥទ្ធិពលខ្លាំងពីព្យុះហាលុង នេះក៏ដោយ ក៏ស្ថានភាពបែបនេះនឹងធ្វើឱ្យកម្ពុជាចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីចាប់ពី២០ ទៅ៣០%។

 

ក្នុងនោះ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី ហើយអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។

 

ចំពោះនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី ហើយអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។

 

សម្រាប់នៅ​ តំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី ហើយអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប់ដណ្តប់លើផ្ទៃដី៣០%។ រីឯរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕

 

ព័ត៌មានទាក់ទង

មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ជូនដំណឹងពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់យានយន្តគ្រប់ប្រភេទ ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ ព្យុះហាលុង និងម៉ាតម៉ូ មិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់កម្ពុជា តែអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ វត្តមានព្យុះហាលុង បណ្តាលឱ្យកម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ កម្ពុជាពុំទទួលរងខ្លាំងពីឥទ្ធិពលព្យុះម៉ាតម៉ូ ប៉ុន្តែអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង​ និងយកគ្រឿងចក្រកាយដី​ សំរាមដើម្បីរំដោះទឹក​លិចភូមិសាស្ត្រមួយចំនួននៅក្រុងសៀមរាប និងហូររំលងផ្លូវជាតិលេខ៦​ ព្យុះប៊ូឡូយ ពុំបណ្តាលឱ្យកម្ពុជាទទួលរងហានិភ័យខ្លាំងឡើយ ប៉ុន្តែអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០-៦០% ខេត្តចំនួន ៨ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានជូនដំណឹងអំពីការប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកលើកទី៨ រដ្ឋមន្ត្រីក្រសួង បរិស្ថានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា គឺជាការលើកកម្ពស់ការចូលរួមឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម