សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រទេសកម្ពុជាប្ដេជ្ញាចិត្តអនុវត្តន៍សេចក្ដីសម្រេចសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28

02-ធ្នូ-2023 - ម៉ោង 10:39:AM

ភ្នំពេញ៖សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម កំពុងចាប់ផ្ដើមឡើងដោយគ្រប់បណ្ដាមេដឹកនាំលើពិភពលោក និងប្រតិភូនៃប្រទេសសមាជិកចំនួន១៩៦ រួមទាំងអ្នកដឹកនាំធុរកិច្ច យុវជន អ្នកវិទ្យាសាស្ត្រ ជនជាតិដើមភាគតិច អ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ តំណាងស្ថាប័ន អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណជិត ៧០ ០០០នាក់ កំពុងធ្វើការពិភាក្សាគ្នាលើយន្តការទប់ស្កាត់ការការប្រែប្រួលអាកាសធាតុ បរិស្ថានសកល ការច្នៃប្រឌិតនៃដំណោះស្រាយ វិប្បត្តិសន្តិសុខស្បៀងអាហារ និងផលប៉ះពាល់នានាផងដែរ។

 

ថ្លែងតាមរយៈប្រព័ន្ធបណ្ដាញទំនាក់ទំនងតេលេក្រាមពីក្រុងឌូបៃសហព័ន្ធអារ៉ាប់រួម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានជាមួយគណៈប្រតិភូតំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកំពុងចូលរួមសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុCOP28 មានប្រសាសន៍ថា «កម្ពុជាបានធ្វើការប្តេជ្ញាចិត្តខ្ពស់ដើម្បីធ្វើការចូលរួមចំណែកក្នុងការទប់ស្កាត់និងកាត់ បន្ថយការប្រែប្រួលអាកាសធាតុដោយបាននាំនូវយន្តការ និងយុទ្ធសាស្រ្តសំខាន់ចំនួន ៧ដាក់ជូន និងជជែកក្នុងសន្និសិទកំពូលលើកទី២៨នេះ ដែលនេះជាការប្ដេជ្ញាចិត្តដ៍ខ្ពស់របស់កម្ពុជាបង្ហាញទៅកាន់មេដឹកនាំពិភពលោក និងសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរហើយយន្តការទាំង៧ចំនុចរួមមាន ទី១៖កម្ពុជាបានធ្វើការប្តេជ្ញាចិត្តលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LPGវិញ ទី២៖ ប្រទេសកម្ពុជាអភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០មេហ្គាវ៉ាត់ ឱ្យបានមុនឆ្នាំ២០២៨ ទី៣៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយក្រសួងបរិស្ថានហ្នឹងបង្កើនថាមពលកកើតឡើងវិញដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យថាមពលវារីអគ្គិសនីនិងថាមពលខ្យល់ឱ្យបានដល់កម្រិត ៧០ភាគរយ ទី៤៖ យុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើង ទី៥៖ យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច១លានដើមក្នុងមួយឆ្នាំពង្រីកគម្របព្រៃឈើឱ្យបាន៦០%នៅឆ្នាំ២០៥០ខណៈទី៦៖ កម្ពុជាបន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជានិងទី៧៖បន្តមិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេ មេគង្គ។»

 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តទៀតថាប្រទេសកម្ពុជាបានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងជាមួយការប្ដេជ្ញាចិត្តលើសេចក្ដីប្រកាសជាសកលស្ដីពីនិរន្តភាពប្រព័ន្ធស្បៀង វិស័យកសិកម្ម និងសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ នៅក្នុងកិច្ចប្រជុំសន្និសីទកំពូលនៃទីក្រុងឌូបៃដោយផ្ដោតលើអាទិភាពចំនួន៣សំខាន់ៗរួមមាន ទី១៖ ការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានដែលងាយរងគ្រោះដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទី២៖ ការតស៊ូមតិសម្រាប់សន្តិសុខស្បៀងនិងសុខុមាលភាពអាហារូបត្ថម្ភសម្រាប់អ្នកដែលត្រូវការជំនួយជាពិសេសអ្នកដែលជួបប្រទះការខាត បង់ និងការខូចខាតពីគ្រោះមហន្តរាយធម្មជាតិដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងទី៣៖ ពង្រីកការអនុវត្តកសិកម្មឆ្លាតវៃ និងយុទ្ធសាស្ត្របញ្ចេញកាបូនទាប ជាធាតុផ្សំសំខាន់នៃការសម្របខ្លួន និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអាកាសធាតុ។»

 

ខណៈយន្តការនៃខ្លឹមសារសេចក្ដីប្រកាសនេះត្រូវបាន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលចំពោះវិស័យកសិកម្មឆ្លាតវៃ ការកាត់បន្ថយការបំភាយកាបូន និងការខិតខំប្រឹងប្រែងនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយប្រទេសកម្ពុជាបានបេ្តជ្ញារចូលរួមអនុវត្តន៍និងគាំទ្រលើសេចក្ដីសម្រេចរបស់គន្លឹះរបស់មេដឹកនាំពិភពលោកនូវគន្លឹះចំណុចអាទិភាពបន្ទាន់ ៥គឺទ១៖ ធ្វើការសិក្សា និងវាយតម្លៃយ៉ាងទូលំទូលាយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល (Global Stock take) ដើម្បីរឹតបន្តឹងការឡើងកំដៅផែនដីដល់ 1.5 អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ទី២ធានាបាន 100 ពាន់លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់សកម្មភាពកាត់បន្ថយ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ចំណុចអាទិភាពទី៣ តស៊ូមតិសម្រាប់ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ចំណុចគន្លឹះអាទី៤ គាំទ្រថវិកាដើម្បីជួយសហគមន៍ដែលរងផលប៉ះពាល់ដោយការបាត់បង់ និងការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងចំនុចទី៥ កែលម្អចំណេះដឹង ការកសាងសមត្ថភាព និងបម្រែបម្រួលបច្ចេកវិជ្ជាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃក្នុងឆ្នាំនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុក្រោមពាក្យស្លោក "ធ្វើកាន់តែច្រើន និយាយតិច"។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះថាមពលស្អាត និងការអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាព ដែលឆ្លើយតបនឹងការអំពាវនាវរបស់កម្ពុជាឱ្យ "និយាយ និងធ្វើសកម្មភាព" ដែលជាការប្តេជ្ញាចិត្តដែលកំពុងអនុវត្តយ៉ាងសកម្ម។

 

លោក ហេង គឹមហុង ប្រធានកម្មវិធីសិក្សាស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) បានមានប្រាសន៍ថា«ក្នុងនាមអ្នកធ្វើការវិស័យបរិស្ថានពិតជាមានមោទនភាព និងមានទីសោមនស្សក្នុងការគាំទ្រយ៉ាងពេញទំហឹងនូវការដាក់ចេញរបស់រាជរដ្ឋាភិបាលអាណ្តត្តិថ្មីដែលបានដាក់ចេញយន្តការទាំង៧ចំណុច ដែលនេះគឺជាយន្តការសម្រេចចិត្តបែបប្រាកដនិយមបែបគោលនយោបាយខ្ពស់មួយដែលរាជរដ្ឋាភិបាលបង្ហាញការលុបចោលថាមពលធ្យូងថ្ម ឬថាមពលអគ្គិសនីប្រើប្រាស់ដោយធ្យូងថ្មដែលបានបញ្ចេញថាមពលផ្ទះកញ្ចក់ធ្វើឲ្យប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ ជាមួយគ្នានេះលោកស្នើឲ្យរាជរដ្ឋាភិបាលធ្វើការកំណត់ និងដាក់បង្ហាញជាសាធារណៈនូវការរៀបចំកសាងទំនប់វារីថាមពលអគ្គិសនីដែលកកើតឡើងវិញ ជាមួយការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានឲ្យបានជាក់លាក់ និងច្បាស់លាស់ដើម្បីបញ្ចៀសការប៉ះពាល់ដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ពិសេសគឺភាគខាងជើង ភាគឥសានប្រទេសគួរមិនត្រូវមានទំនប់វារីថាមពលអគ្គិសនីនោះទេព្រោះថាជាកត្តាជាក់ស្ដែងទំនប់វារីអគ្គិសនីសេសាន២ បានពន្យល់ទុកវិបត្តិនៃផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចជា មួយកត្តាប៉ះពាល់ចរន្តជីវៈចម្រុះនៃតួដងទន្លេមេគង្គ។

 

លោក ហេង គឹមហុង បន្តទៀតថា៖ ដើម្បីធានាបាននៃការបង្កើតថាមពលនៃបរិស្ថានស្អាត និងការទប់ស្កាត់នៃការប្រែប្រួលអាកាសធាតុលោកបានស្នើឲ្យរាជរដ្ឋាភិបាលត្រូវធានាការអនុវត្តន៍យន្តការបន្ថែមទៀត លើការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការនាំឈើចេញរបស់ក្រុមហ៊ុនបរទេសខុសច្បាប់ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិដ៍មានសារៈសំខាន់នេះដោយការសហការជាមួយក្រុមភាគីពាក់ព័ន្ធលើចំណាត់ការទប់ស្កាត់។ ជាមួយគ្នានេះយន្តការអនុវត្តច្បាប់ដោយមិនលើកលែងនិងតឹងរឹងរបស់រាជរដ្ឋាភិបាលលើបទល្មើសព្រៃឈើ តាមរយៈយន្តការលុបបំបាត់ការប្រឆាំងអំពើពុក រលួយចំពោះជនល្មើស និងការទទួលសំណូករបស់មន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនតូចក៍ជាតម្រូវការចាំបាច់ណាស់។

 

ក្រសួង​បរិស្ថាន និង​ដៃ​គូ​ពាក់ព័ន្ធ​ ប្រកាស​ដាក់ឲ្យ​ប្រើ​ «យុទ្ធសាស្ត្រចក្រា​វិស័យបរិស្ថាន ២០២៣-២០២៨» និង «យុទ្ធនាការ​ផ្ទៃមេឃ​ពណ៌ខៀវ​ និងការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ស្មើសូន្យ​ ២០២៥ នៅ​កម្ពុជា» ដើម្បី​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ យុទ្ធសាស្រ្ត​ទី១ ផ្តោតលើ​ភាព​ស្អាត តាមរយៈការ​គ្រប់គ្រង​កាក​សំណល់​គ្រប់​ប្រភេទ ​ការ​គ្រប់គ្រង​គុណភាព​បរិស្ថាន និង​វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន​។​ យុទ្ធសាស្រ្ត​ទី​២​ផ្តោត​លើ​ភាព​បៃតង តាម​រយៈការ​ពង្រីក​ចលនា​ដាំដើមឈើ ការ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ ​ការ​អភិរក្ស​ជីវចម្រុះ ការ​តាម​ដាន​ការ​ប្រែប្រួល​គម្រប​ព្រៃឈើ និងការ​លើកកម្ពស់​ជីវភាព​សហគមន៍។ ចំណែកយុទ្ធសាស្រ្ត​ទី​៣​ផ្តោត​លើ​ចីរភាព តាមរយៈការ​អនុវត្តគោល​នយោបាយ​ និង​លិខិត​គតិ​យុត្ត​ដែល​មាន​ស្រាប់​ និងការ​ពង្រីក​កិច្ច​សហប្រតិបត្តិ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ។​

 

​បើ​តាម​របាយការណ៍​របស់ធនាគារ​ពិភព​លោក ផល​ប៉ះ​ពាល់​នៃ​អាកាស​ធាតុ​បង្ក​ហានិភ័យ​ច្រើន​ដល់​ប្រទេស និង​ប្រជាជន​ ហើយ​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ដល់​ការ​អភិវឌ្ឍ​កាន់​តែ​ធ្ងន់ធ្ងរ ដោយ​ទឹក​ជំនន់​នឹង​បង្ក​ការ​ខាត​បង់​កាន់​តែច្រើន​ឡើង​ដល់​រោង​ចក្រ ផ្លូវ​ថ្នល់ ផ្ទះ​សម្បែង និង​សាលារៀន និង​បណ្តាល​ឲ្យ​សេវាកម្ម និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​សំខាន់ៗ​ជួប​ភាព​រអាក់​រអួល​។ បម្រែ​បម្រួល​អាកាសធាតុ​ត្រូវ​បាន​ព្យាករណ៍​ថានឹង​បណ្តាល​ឲ្យ​ទិន្នផលដំណាំ​ និង​ជលផល​ធ្លាក់​ចុះ ​ដែល​បង្ក​បញ្ហា​ប្រឈម​ដល់​សន្តិ​សុខ​ស្បៀង​ និង​អាហារូបត្ថម្ភ សីតុណ្ហភាពកាន់​តែ​ខ្ពស់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខភាព ហើយ​ជា​ដើម​ចម​នៅ​ពី​ក្រោយ​ការ​កើន​ឡើង​ជំងឺ​ផ្សេងៗ​។

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថានបានចែកកូនឈើសរុបចំនួន ៥៧៦ ៩៩០ ដើម គិតពីដើមឆ្នាំរហូតមកដល់ខែមិថុនា ឆ្នាំ២០២៥ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» បន្តធ្វើនៅតាមរាជធានី-ខេត្ត ដូចភ្លៀងរលឹម ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការមេផ្ទះឌីជីថល ជំរុញដល់ភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជា ក្រសួងបរិស្ថានជំរុញឱ្យប្រើប្រាស់ “ថង់សំណាញ់” សម្រាប់ច្រកផ្លែឈើ និងបន្លែ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រសួងបរិស្ថាន អំពាវនាវដល់ សហគមន៍តំបន់ការពារធម្មជាតិ សូមចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាការពារធនធានធម្មជាតិឱ្យមាននិរន្តភាព ក្រសួងបរិស្ថាន៖ ខេត្តស្ទើរតែទាំងអស់នៅកម្ពុជាមានស្ថានភាពគុណភាពខ្យល់“ល្អណាស់” ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ កម្ពុជា ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម