សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា

21-មេសា-2025 - ម៉ោង 11:29:AM

អត្ថបទ៖ វិចិត្រ

ខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់គ្របដណ្តប់ផ្ទៃដី១០ភាគរយ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ហើយស្ថានភាពសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។

តាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយសារសម្ពាធទាបគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា សមុទ្រចិនខាងត្បូង និងលើអាងទន្លេ មេគង្គក្រោម ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យតំបន់វាលទំនាប មានស្ថានភាពសីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រវិនាទី ហើយខេត្តមួយចំនួនដូចជា ពោធិ៍សាត់ បាត់ដំបង ស្វាយរៀង និងត្បូងឃ្មុំអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។ ចំណែកឯ តំបន់ខ្ពង់រាបវិញ មានស្ថានភាពសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២,៥ម៉ែត្រ វិនាទី ហើយខេត្តមួយចំនួនដូចជា ខេត្តប៉ៃលិន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

ចំពោះតំបន់មាត់សមុទ្រវិញ ស្ថានភាពសីតុណ្ហភាពក៏មិនខុសគ្នាប៉ុន្មានឡើយ ពោលគឺ សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C ហើយខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តខ្លះនៅក្នុងតំបន់នេះ មានដូចជា ខេត្តកោះកុង និងព្រះសីហនុ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០% ហើយរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕

 

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថានបានចែកកូនឈើសរុបចំនួន ៥៧៦ ៩៩០ ដើម គិតពីដើមឆ្នាំរហូតមកដល់ខែមិថុនា ឆ្នាំ២០២៥ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» បន្តធ្វើនៅតាមរាជធានី-ខេត្ត ដូចភ្លៀងរលឹម ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការមេផ្ទះឌីជីថល ជំរុញដល់ភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជា ក្រសួងបរិស្ថានជំរុញឱ្យប្រើប្រាស់ “ថង់សំណាញ់” សម្រាប់ច្រកផ្លែឈើ និងបន្លែ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រសួងបរិស្ថាន អំពាវនាវដល់ សហគមន៍តំបន់ការពារធម្មជាតិ សូមចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាការពារធនធានធម្មជាតិឱ្យមាននិរន្តភាព ក្រសួងបរិស្ថាន៖ ខេត្តស្ទើរតែទាំងអស់នៅកម្ពុជាមានស្ថានភាពគុណភាពខ្យល់“ល្អណាស់” ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ កម្ពុជា ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម