សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជាមិនទាន់មានខ្យល់ពុលធ្វើឱ្យប៉ះពាល់ដល់សុខភាពសារធារណៈនៅឡើយទេ

07-មេសា-2025 - ម៉ោង 03:22:PM

អត្ថបទ៖ វិចិត្រ

អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា កម្ពុជានៅមិនទាន់រកឃើញថាមានខ្យល់ពុលដែលធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពសារធារណៈនៅឡើយទេ ខណៈកន្លងមកមានការរិះគន់ជុំវិញថាក្រសួងបានលាក់បាំងពីបញ្ហាមួយនេះ។ ​

តាមរយៈវីដេអូប្រមាណជាង៥នាទីដែលបានផ្សព្វផ្សារនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្ងៃអាទិត្យម្សិលមិញ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា មកទល់ពេលនេះកម្ពុជានៅមិនទាន់រកឃើញមានបញ្ហាខ្យល់ពុលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈនៅឡើយនោះទេ បើទោះជារកឃើញថាមានផ្សេងអ័ព្ទខ្លះក៏ដោយចុះ។

ជាមួយគ្នានេះឯកឧត្តមមានប្រសាសន៍ថា​ ក្រសួងពុំមានចេតនាណាមួយក្នុងការលាក់បាំង ឬផ្សព្វផ្សារនូវព័ត៌មានមិនពិតពីបញ្ហាគុណភាពខ្យល់ ដូចទៅនឹងការរិះគន់របស់សាធារណៈជនមួយចំនួននោះទេ។ ឯកឧត្តមថាការផ្សព្វផ្សាយកន្លងមកគឺក្រសួងធ្វើឡើងយោងទៅលើតែឧបករណ៍វាស់វែងគុណភាពខ្យល់ដែលបានដាក់ពង្រាយនៅទូទាំងប្រទេសប៉ុណ្ណោះ ហើយក្រសួងបានប្រមូលទិន្នន័យទាំងនោះពីឧបករណ៍វាស់វែងគុណភាពខ្យស់ជាប្រចាំ និងធ្វើការផ្សព្វផ្សាយនៅលើបណ្តាញសង្គម និង APP ចក្រា CGS SPA របស់ក្រសួងបរិស្ថាន។

ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រសួងបានកម្រិតស្តង់ដាគុណភាពខ្យល់ពុលនៅក្នុងប៉ារ៉ាមែត្រសន្ទុះ ៥០ µg/m3 (មីក្រូក្រាម/m3) ទើបជាកម្រិតមួយនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ប៉ុន្តែជារៀងរាល់ថ្ងៃនេះក្រសួងបានរកឃើញគុណភាពខ្យស់តាមរយៈឧបករណ៍វាស់វែងនៅក្នុងកម្រិតត្រឹម៤០ ទៅ៤៥ µg/m3 ប៉ុណ្ណោះ ដូចនេះកម្ពុជានៅធានាបានសុភាពសាធារណៈពីបញ្ហាខ្យល់ពុល។ ដោយឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅប្រទេសកម្ពុជាមួយរយៈចុងក្រោយនេះគុណភាពខ្យល់គឺល្អ ហើយក្រសួងក៏បានសហការជាមួយក្រសួងសុខាភិបាល ក្នុងការផលិតសារអប់រំសុខភាពនៅពេលមានការប្រែប្រួលគុណភាពខ្យល់ណាមួយកើតឡើង។

នៅប៉ុន្មានខែចុងក្រោយនេះខណៈប្រទេសជិតខាងកម្ពុជាដូចជាថៃជាដើមបានជួបបញ្ហាបំពុលពីបរិយាកាស ពលរដ្ឋកម្ពុជាមួយចំនួនក៏បានចេញមុខរិះគន់នៅតាមបណ្តាញទំនាក់ទំនងសង្គមថា ការផ្តល់ព័ត៌មានផ្លូវការរបស់កម្ពុជាស្តីពីគុណភាពខ្យល់ មានភាពយឺតយ៉ាវ និងមានបំណងលាក់បាំង ដែលអាចបណ្តាលឱ្យមានហានិភ័យដល់សុខភាពសាធារណៈ៕

 

 

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថាន៖ ខេត្តស្ទើរតែទាំងអស់នៅកម្ពុជាមានស្ថានភាពគុណភាពខ្យល់“ល្អណាស់” ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ កម្ពុជា ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ CCFC បានសេចក្តីប្រកាសព័ត៌មានទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការៈ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព» ដឹកនាំដោយកសិករជនបទ ស្ត្រី និងយុវកសិករ ខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ក្រសួងបរិស្ថានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្សា ក្នុងដែនជម្រកសត្វព្រៃស្រៃពក ក្រសួងបរិស្ថានចាត់ទុកការកាប់បំផ្លាញដើមសំរ៉ងជាសកម្មភាពខុសច្បាប់ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជាមិនទាន់មានខ្យល់ពុលធ្វើឱ្យប៉ះពាល់ដល់សុខភាពសារធារណៈនៅឡើយទេ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម