សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្រ្តីក្រសួងបរិស្ថានចាត់ទុកការគោរពច្បាប់និងបទដ្ឋានគតិយុត្តធ្វើឱ្យបរិស្ថានស្អាតនិងផលិតកម្មក្រុមហ៊ុនមានកេរ្ត៍ឈ្មោះល្អ

04-មេសា-2025 - ម៉ោង 10:29:AM


អត្ថបទ៖ កែវ រតនៈ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងដូចនេះនៅទីស្តីការក្រសួងបរិស្ថានកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២៥ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងឈ្វេងយល់អំពីក្រមបរិស្ថានកម្ពុជា ជាមួយប្រតិភូសម្ពន្ធ័ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Trương Minh Trung អគ្គនាយករងទី១នៃសម្ពន្ធ័ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានឱ្យដឹងថា លោក Trương Minh Trung បានជម្រាប​ជូន​ឯកឧត្តមរដ្ឋមន្រ្តីអំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៤ ដែលសម្រេចបាន និងបានរួមចំណែកក្នុងការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ ដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណសម្ពន្ធ័ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបានចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការទទួលខុសត្រូវលើការវិនិយោគស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាន់ជាធរមានរបស់កម្ពុជា ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានដាក់ចេញ គឺផ្តល់អត្ថប្រយោជន៍ដ៏ល្អសម្រាប់ក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា។ «បរិស្ថានគឺជាជីវិត» ហើយការណ៍ដែលក្រុមហ៊ុនដែលបានគិតគូរដល់បរិស្ថាន គឺស្ថាប័នទាំងនោះត្រូវបានវាយតម្លៃថាបានចូលរួមចំណែកគោរព ច្បាប់ បទដ្ឋានបរិស្ថានបានត្រឹមត្រូវ និងទទួលខុសត្រូវចំពោះសុខភាពសាធារណៈ អាយុជីវិតរបស់កម្មករ កម្មការិនី និងប្រជាពលរដ្ឋជាធំ ហើយផលិតកម្មរបស់ខ្លួនស្អាត និងទទួលស្គាល់ថាបានគោរព នូវបទដ្ឋានបរិស្ថាននិងសង្គម។ ក្រសួងបរិស្ថានគាំទ្រនិងវាយតម្លៃថាក្រុមហ៊ុនទាំងនោះ ដែលបានវិនិយោគនៅកម្ពុជា មានការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន និងបានរួមចំណែកដល់សង្គមនិងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ហើយកិត្តិយសដ៏ថ្លៃថ្នូរទាំងនេះ នឹងផ្សព្វផ្សាយចេញទៅកាន់ក្រុមហ៊ុនដៃគូ អ្នកទទួលទិញ និងអ្នកប្រើប្រាស់៕

 

 

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថាន៖ ខេត្តស្ទើរតែទាំងអស់នៅកម្ពុជាមានស្ថានភាពគុណភាពខ្យល់“ល្អណាស់” ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ កម្ពុជា ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ CCFC បានសេចក្តីប្រកាសព័ត៌មានទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការៈ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព» ដឹកនាំដោយកសិករជនបទ ស្ត្រី និងយុវកសិករ ខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ក្រសួងបរិស្ថានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្សា ក្នុងដែនជម្រកសត្វព្រៃស្រៃពក ក្រសួងបរិស្ថានចាត់ទុកការកាប់បំផ្លាញដើមសំរ៉ងជាសកម្មភាពខុសច្បាប់ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជាមិនទាន់មានខ្យល់ពុលធ្វើឱ្យប៉ះពាល់ដល់សុខភាពសារធារណៈនៅឡើយទេ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម