សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អភិបាលខេត្តស្វាយរៀងដឹកនាំប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក

25-មិនា-2025 - ម៉ោង 02:46:PM

អត្ថបទ៖ កែវ រតនៈ

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តី​ពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិ​សាស្ត្រ ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលក្រុង-ស្រុក​ទាំង៨ លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិ​យា​ល័យ​​ភូមិបាលក្រុង-ស្រុកពាក់ព័ន្ធ និងលោក លោកស្រីមេឃុំ ចៅសង្កាត់ ដែល​ពាក់ព័ន្ធ មួយចំនួនទៀត។

កិច្ចប្រជុំនេះបានពិភាក្សាឯកភាពគ្នាដោយរលូលើទិដ្ឋភាពជាក់ស្តែងទៅតាមការកំណត់ផ្ទៃអាង ហើយនិងត្រូវ​ជីក​ស្តានៅ​ពេល​​ខាងមុខ ដើម្បីប្រែក្លាយ ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹកទាំងរនោះ ដែលកំពុងតែគោករាក់ ទៅជា​ព្រែកដែលមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងការស្រោចស្រពកសិកម្ម ក៏ដូចជាក្លាយជាតំបន់ទេសចរណ៍សម្រាប់ខេត្តស្វាយរៀងទៅថ្ងៃអនាគតដល់កូនចៅជំនាន់ក្រោយ។

សូមជម្រាបជូនថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖

- កាត់បន្ថយទំនាស់ដីធ្លីក្នុងសហគមន៍ និងការទន្ទ្រានយកដីដែលជាទ្រព្យសម្បត្តិរដ្ឋ។

- បម្រើឱ្យការស្រោចស្រពលើផ្ទៃដីកសិកម្ម។

- ធ្វើឲ្យមានប្រព័ន្ធផ្លូវទឹកគ្រប់គ្រាន់ឡើងវិញ និងបង្កើនបរិមាណស្តុកទឹកដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម។

  • ថែរក្សាប្រព័ន្ធបរិស្ថាន អេកូឡូស៊ី និងជាជម្រកត្រីធម្មជាតិជាដើម៕

 រូបភាព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថាន៖ ខេត្តស្ទើរតែទាំងអស់នៅកម្ពុជាមានស្ថានភាពគុណភាពខ្យល់“ល្អណាស់” ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ កម្ពុជា ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ CCFC បានសេចក្តីប្រកាសព័ត៌មានទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការៈ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព» ដឹកនាំដោយកសិករជនបទ ស្ត្រី និងយុវកសិករ ខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ក្រសួងបរិស្ថានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្សា ក្នុងដែនជម្រកសត្វព្រៃស្រៃពក ក្រសួងបរិស្ថានចាត់ទុកការកាប់បំផ្លាញដើមសំរ៉ងជាសកម្មភាពខុសច្បាប់ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជាមិនទាន់មានខ្យល់ពុលធ្វើឱ្យប៉ះពាល់ដល់សុខភាពសារធារណៈនៅឡើយទេ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម