អត្ថបទ៖ យូ វាសនា
យោងតាមសេចក្តីដំណឹងរបស់ក្រសួងបរិស្ថានអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងចំណោមករណីភ្លើងឆេះព្រៃទាំង ៦៦២នេះ គឺមានខេត្តចំនួន៣ ដែលមានករណីឆេះព្រៃច្រើនជាងគេរួមមាន៖ ខេត្តស្ទឹងត្រែងចំនួន ៨៩ ករណី ខេត្តមណ្ឌលគីរីចំនួន ៨៤ ករណី និងខេត្តរតនគីរីចំនួន ៨១ ករណី ចំណែកខេត្តដែលមិនមានករណីឆេះព្រៃរួមមាន រាជធានីភ្នំពេញ ខេត្តប៉ៃលិន និងខេត្ត កែប ។
សេចក្ដីជូនដំណឹងឱ្យដឹងទៀតថា ភ្លើងឆេះព្រៃនេះបានកើតឡើងនៅថ្ងៃទី១៧ចំនួន ៥៧ ករណី ថ្ងៃទី១៨ចំនួន ៦៨ ករណី ថ្ងៃទី១៩ចំនួន ៩៧ ករណី ថ្ងៃទី២០ចំនួន ២៩ ករណី ថ្ងៃទី២១ ចំនួន ៤៩ ករណី ថ្ងៃទី២២ ចំនួន ២៤០ ករណី និងថ្ងៃទី២៣ មានចំនួន ១២២ ករណី ។
គួរបញ្ជាក់ថា ការកើតឡើងនូវករណីភ្លើងឆេះព្រៃនេះគឺស្របពេលដែលរដូវក្តៅបានចូលមកដល់បូករួមទាំងមានខ្យល់បក់ដែលធ្វើឱ្យការឆាបឆេះភ្លើងក្នុងព្រៃកាន់តែងាយកើតឡើង។
26-ឧសភា-2025 - ម៉ោង 11:28:AM
22-ឧសភា-2025 - ម៉ោង 03:47:PM
22-ឧសភា-2025 - ម៉ោង 10:13:AM
08-ឧសភា-2025 - ម៉ោង 10:58:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា