សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

កម្ពុជានិងចិនបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន ជាពិសេសការការបញ្ចេញកាបូនទាប

21-វិច្ឆិកា-2024 - ម៉ោង 10:37:AM

អត្តបទ៖យូ វាសនា

យោងតាមទំព័រហ្វេសបុកផ្លូវការបស់ក្រសួងបរិស្ថានបានឲ្រដឹងថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ZHAO Yingmin អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងសន្និសីទលើក​​ទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេស​​អាស៊ែបៃស្សង់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាបានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងសន្និសីទ COP29 ឆ្នាំនេះ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក្នុងជំរុញឱ្យប្រទេសអភិវឌ្ឍន៍ឆ្លើយតបការសន្យាក្នុងការកាត់បន្ថយការកើនឡើងកំដៅ និងផ្តល់មូលនិធីដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជួយប្រទសកំពុងអភិវឌ្ឍន៍ ដែលជាប្រទេសរងគ្រោះពីបញ្ហានេះផងដែរ។

ឯកឧត្តម ZHAO Yingmin បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេស ការ​​ប្តេជ្ញា​​ចិត្តនិងការចូលរួមរបស់កម្ពុជា ក្នុងអំឡុងសន្និសីទលើកទី២៩ បណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ប្រទេសចិននឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យបរិស្ថាន ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែល​​​​​ទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់ប្រទេសនិងតំបន់ទាំងអស់។

ជាចុងក្រោយថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃប្រទេសទាំង២ កម្ពុជា ចិន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិ​​​​បត្តិការទ្វេភាគី និងពហុភាគី នៅគ្រប់កម្រិតទាំងអស់ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បញ្ចេញកាបូនទាប ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រចក្រាវិស័យ ដែលផ្តោតលើមុំយុទ្ធសាស្រ្ត​​៣គឺ ស្អាត បៃតង និងចីរភាព៕

 រូបភាព៖ ក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថាន៖ ខេត្តស្ទើរតែទាំងអស់នៅកម្ពុជាមានស្ថានភាពគុណភាពខ្យល់“ល្អណាស់” ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ កម្ពុជា ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ CCFC បានសេចក្តីប្រកាសព័ត៌មានទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការៈ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព» ដឹកនាំដោយកសិករជនបទ ស្ត្រី និងយុវកសិករ ខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ក្រសួងបរិស្ថានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្សា ក្នុងដែនជម្រកសត្វព្រៃស្រៃពក ក្រសួងបរិស្ថានចាត់ទុកការកាប់បំផ្លាញដើមសំរ៉ងជាសកម្មភាពខុសច្បាប់ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជាមិនទាន់មានខ្យល់ពុលធ្វើឱ្យប៉ះពាល់ដល់សុខភាពសារធារណៈនៅឡើយទេ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម