
អត្ថបទ៖ សំនៀង
លោក សុខ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ និងអង្គការទស្សនៈពិភពលោកអន្ដរជាតិ នៅកម្ពុជា បាននាំយកគ្រាប់ពូជ និងសម្ភារៈសម្រាប់សួនបន្លែ ប្រគល់ជូនដល់ការិយាល័យកសិកម្មស្រុក
ក្រឡាញ់ និងរដ្ឋបាលឃុំ ព្រមទាំងគណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាព ចំនួន ១០ ទីតាំងនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងគោលបំណង រួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ការដាំបន្លែចម្រុះ នៅមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក ដើម្បីផ្គត់ផ្គង់អាហារ ដែលមានជីវជាតិពីបន្លែចម្រុះ រយៈពេលវែង ក្នុងគ្រាមានអាសន្ន ដល់ជនភៀសឹក ជាពិសេសកុមារ ដែលរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពានព្រំដែន កម្ពុជា- ថៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។
តាមរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា គ្រាប់ពូជ និងសម្ភារៈសម្រាប់សួនបន្លែ ដែលប្រគល់ជូនដល់រដ្ឋបាលស្រុក និង រដ្ឋបាលឃុំ ព្រមទាំងគណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក ទាំងនោះមាន ស្ពៃតឿ ស្ពៃក្រញាញ់ ត្រកួន ផ្ទី អំពូលសូឡា ២០ ផ្ទាំង ធុងស្រោចដំណាំ ចំនួន ៤០ ស្បៃ គ្រប់ការពារ និងកាត់បន្ថយកំដៅ កៅស៊ូរ ថ្លាសម្រាប់ស្ដុកទឹក។
សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជាបានធ្វើឱ្យពលរដ្ឋកម្ពុជាប្រមាណជាងកន្លះលាននាក់ត្រូវរត់ភៀសសឹក ចាកចោលផ្ទះសំបែងទីរកទីសុវត្ថិភាព ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមានដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ និងផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់បន្ទាត់ព្រំដែន៕

ក្រសួងការងារបានដោះស្រាយបញ្ចប់សព្វគ្រប់ ចំពោះការទាមទាររបស់កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក
រដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា
របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ
ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន
សាលារៀន និងមន្ទីរពេទ្យជាច្រើននៅបន្តបិទទ្វារក្នុងខេត្តព្រះវិហារ
អង្គការទស្សនៈពិភពលោកនាំយកគ្រាប់ពូជ និងសម្ភារៈសួនបន្លែផ្ដល់ជូនទីតាំងចំនួន១០កន្លែង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប
16-មករា-2026 - ម៉ោង 11:17:AM
15-មករា-2026 - ម៉ោង 11:09:AM
14-មករា-2026 - ម៉ោង 03:52:PM
12-មករា-2026 - ម៉ោង 11:53:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា