សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អាជ្ញាធរកម្ពុជា-ថៃ កំពុងស្វះស្វែងរកដំណោះស្រាយ ករណីពលរដ្ឋទាំងសងខាងជាប់គាំងនៅច្រកប៉ោយប៉ែត

24-មិថុនា-2025 - ម៉ោង 03:32:PM

អត្ថបទ៖ វិចិត្រ

 

អាជ្ញាធរកម្ពុជា និងថៃ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងលឹក នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បាននិងកំពុងតែមមាញឹកក្នុងការពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយ អនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសទាំងពីរ អាចត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារAKPនៅថ្ងៃទី២៤ មិថុនានេះ។

 

កិច្ចពិភាក្សានេះធ្វើឡើងបន្ទាប់ពីមានការបិទច្រកទ្វារដោយឯកតោភាគីពីសំណាក់ភាគីថៃ ដែលបណ្ដាលឱ្យពលរដ្ឋជាច្រើន រួមទាំងអាជីវករខ្មែរនៅផ្សាររុងក្លឿ ជួបការលំបាក។

 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកមិញនេះ បានពន្យល់ទៅកាន់ប្រជាពលរដ្ឋដែលឈរចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត អំពីមូលហេតុនៃការបិទច្រកដោយឯកតោភាគីរបស់ថៃ និងបានសន្យាថា អាជ្ញាធរកម្ពុជានឹងបន្តខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

 

បើតាមទីភ្នាក់ងារAKP ការពិភាក្សានេះផ្ដោតសំខាន់ទៅលើការអនុញ្ញាតឱ្យពលរដ្ឋថៃ ដែលកំពុងស្នាក់នៅ និងធ្វើការងារក្នុងប្រទេសកម្ពុជា អាចត្រឡប់ទៅប្រទេសថៃវិញបាន ខណៈដែលពលរដ្ឋខ្មែរ ជាពិសេសអាជីវករដែលលក់ដូរនៅផ្សាររុងក្លឿ ក៏អាចដឹកជញ្ជូនទំនិញ និងសម្ភាររបស់ខ្លួនត្រឡប់មកកាន់កម្ពុជាវិញផងដែរ។

 

ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា ប្រជាពលរដ្ឋដែលបានទៅធ្វើការរកស៊ីនៅតាមព្រំដែនថៃ (ផ្សាររុងក្លឿ) មានចំនួនប្រមាណ ៣៥០០តូប និងប្រជាពលរដ្ឋខ្មែរប្រមាណ ៦០០០នាក់ដែលជាម្ចាស់តូប។

 

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថៃបានប្រការបិទព្រំដែនទាំងស្រុងជាឯកតោភាគីជាមួយកម្ពុជា ដោយអនុញ្ញាតឱ្យតែអ្នកជំងឺ និងសិស្ស ឆ្លងកាត់ប៉ុណ្ណោះ៕

ព័ត៌មានទាក់ទង

មូលនិធិជាតិជំនួយសង្គមរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធគោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍  ពលករខ្មែរសម្រុកវិលចូលប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត អាជ្ញាធរកម្ពុជា-ថៃ កំពុងស្វះស្វែងរកដំណោះស្រាយ ករណីពលរដ្ឋទាំងសងខាងជាប់គាំងនៅច្រកប៉ោយប៉ែត ក្រសួងការងារដាក់ពង្រាយមន្ត្រីនៅតាមច្រកព្រំដែននានារវាងកម្ពុជា-ថៃ ដើម្បីជួយសម្រួលដល់ពលករខ្មែរវិលត្រលប់មកកម្ពុជាវិញ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្យុហយាត្រាសាមគ្គីភាព មន្រ្តីជំនាញក្រសួងការងារ បានចុះទៅដល់ និងកំពុងប្រចាំការតាមច្រកព្រំដែនកម្ពុជា-ថៃនីមួយៗដើម្បីរង់ចាំទទួល ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិវិញ IDEA និងOXFAM រួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ”   ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ចាប់ផ្ដើម​ប្រារព្ធ​ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​»
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម