សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការ​អនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រង​សត្វផ្សោត​ទឹក​សាប និងជីវ​ចម្រុះ» 

03-ធ្នូ-2025 - ម៉ោង 03:11:PM

ដោយ៖ កែវ រតនៈ

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន​គណៈ​កម្មការ​​គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោត​ទន្លេមេគង្គ​អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់​ស្តីពី «ការចែក​រំលែកបទពិសោធន៍ និងការអនុវត្ត​សកម្មភាពដ៏ជោគ​ជ័យ​លើការអភិរក្ស និងគ្រប់គ្រងសត្វផ្សោតទឹកសាបនិងជីវចម្រុះ»។ សិក្ខាសាលាដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែធ្នូ ២០២៥ នៅសណ្ឋាគារ​សុខាល័យ​អង្គរ ខេត្តសៀមរាប រៀបចំដោយ​នាយក​ដ្ឋាន​អភិរក្សជលផល នៃរដ្ឋបាលជលផល គាំទ្រ​ថវិកាពី​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋប្រជាមានិត​​ចិន តាមរយៈមូលនិធិ​ពិសេស មេគង្គ-ឡាង​ឆាង។

សិក្ខាសាលាមានការចូលរួមពី លោកជំទាវ អ៊ឹម រចនា ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈ​អភិបាល​ខេត្តសៀមរាប លោក LU Qizhi នាយកការិយាល័យកុលស៊ុលប្រ​ចាំ​​​ខេត្ត​សៀមរាប នៃស្ថានទូតចិន លោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថាន​ជីវសាស្ត្រ​នៃបណ្ឌិតសភា​​វិទ្យាសាស្ត្រ​​ប្រទេសចិន តំណាងមកពីប្រទេស​ចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី រដ្ឋបាលជលផល សកលវិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម និងវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងមន្ទីរ​កសិកម្ម ខេត្តក្រចេះ និងស្ទឹងត្រែង តំណាងអង្គការដៃគូWWF សរុប​អ្នកចូលរួមប្រមាណ៥០នាក់។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានគូសបញ្ជាក់ថា កម្ពុជា​​ប្តេជ្ញាបង្កើនចំនួនសត្វផ្សោត​ក្នុងដែន​ទឹកធម្មជាតិឡើងវិញ ព្យាយាមកាត់បន្ថយ  អត្រាស្លាប់ឱ្យនៅកំរិត​ទាប​​បំផុត។ ជាលទ្ធផល ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ​ករណីសត្វផ្សោត​ស្លាប់នៅកម្ពុជាពុំមានកើតឡើយ នេះ​ជាជោគជ័យគួរជាទីមោទនៈ ក្នុង​កិច្ចការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ សមិទ្ធផលដ៏វិសេស​វិសាល​នេះ ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ  អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្មាំទន្លេដែលបានលះបង់​កម្លាំងកាយ និងកម្លាំងចិត្តក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេ​មេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ថ្វីត្បិតកម្ពុជា​ទទួល​បានជោគជ័យលើការការ​ពារ​សត្វផ្សោតនេះក៏ពិតមែន ប៉ុន្តែភាព​ជោគ​ជ័យ​នេះមានភាពផុយស្រួយនៅឡើយ។ បើតាមឯកឧត្តមរដ្ឋលេខាធិការ សិក្ខាសាលាចែក​រំលែក​ពីបណ្តាប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី នាពេលនេះ គឺជាឱកាសដែលកម្ពុជាត្រូវសហការ និងរៀនសូត្រពីបណ្តាប្រទេស​ក្នុង​តំបន់ ដើម្បីធានាបាននូវនិរន្តរភាព នៃភាពជោគជ័យនេះ។ កម្ពុជាក៏ចង់​ឃើញ​ភាព​​ជោគជ័យលើការការពារ និងស្តារសត្វផ្សោតនេះ​នៅបណ្តា​ប្រទេ​សក្នុងតំបន់ ក៏ដូចនៅលើសកលលោកផងដែរ៕

រូបភាព៖ ក្រសួងកសិកម្ម

ព័ត៌មានទាក់ទង

វេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនឹងត្រូវដាក់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងការងារបន្តអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព សុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បានចុះកិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លាន ដុល្លារ ជាមួយនឹងកសិដ្ឋានគីរីទេស ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ កម្មករ-កម្មការិនីនៅរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ បានចូលធ្វើការវិញធម្មតានៅព្រឹកថ្ងៃនេះ សិក្ខាកាមជាង៣ពាន់នាក់បានចូលរួមការបណ្តុះបណ្តាលពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងឆ្នាំ២០២៥ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការ​អនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រង​សត្វផ្សោត​ទឹក​សាប និងជីវ​ចម្រុះ»  តំណាងកសិករសាទរចំពោះ ប.ស.ស. ដែលគ្រោងសិក្សាពិនិត្យលទ្ធភាពនៃការដាក់បញ្ចូល កសិករខ្នាតតូច ទៅក្នុងប្រព័ន្ធគាំពារសង្គមជាតិនាឆ្នាំ២០២៦
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម