
ដោយ៖ កែវ រតនៈ
ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន១៦រូប តំណាងកម្ពុជា បានចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ហៅកាត់ថា SSEAYP លើកទី៤៩ ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលមុនចេញដំណើរអស់រយៈពេល៩៥ថ្ងៃ។
លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា អាណត្តិទី១០ សាទរចំពោះប្រតិភូយុវជនទាំង១៦រូប ដែលបានឆ្លងកាត់ការជ្រើសរើសប្រកបដោយតម្លាភាព សុក្រឹត្យភាព និងយុត្តិធម៌ រហូតទទួលបានសេចក្តីសម្រេចពីអគ្គនាយកដ្ឋានយុវជន ដឹកនាំដោយ លោកជំទាវ ស្រូយ សុជាតិ ជ្រើសរើសជា «យុវជនតំណាងកម្ពុជា» ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦។
លោកជំទាវ អ៊ឹម រចនា មានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល៩៥ថ្ងៃ ពីថ្ងៃចាប់ផ្តើម ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ រហួតដល់ថ្ងៃបិទបញ្ចប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ គណៈកម្មការដឹកនាំវគ្គបណ្តុះបណ្តាល បានស្ម័គ្រចិត្តចំណាយអស់ហើយ ទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ហាត់ពត់ លត់ដំ និងដុះខាត់ប្អូនៗ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្អូនៗប្រតិភូយុវជនមានចំណេះដឹង និងបទពិសោធន៍ ជាពិសេសជំនាញទន់ ដែលត្រូវការជាចាំបាច់សម្រាប់ប្រាស្រ័យទាក់ទង និងចូលរួមសកម្មភាពលើកប៉ាល់ និយាយដោយឡែក និងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និយាយជារួម។
លោកជំទាវប្រធានសមាគម សូមថ្លែងអំណរគុណដល់គណៈកម្មការដឹកនាំវគ្គបណ្តុះបណ្តាលមុនចេញដំណើរ ដែលបានដឹកនាំ និងអនុវត្តការងាររបស់ខ្លួនប្រកបដោយឆន្ទៈមុះមុត និងការលះបង់ខ្ពស់បំផុត បើទោះជាការងារបណ្តុះបណ្តាលប្អូនៗនេះ ជាការងារស្ម័គ្រចិត្ត ពុំទទួលបានប្រាក់កម្រៃ និងនឿយហត់ខ្លាំងក៏ដោយ។
ទន្ទឹមគ្នានេះ លោកជំទាវ អ៊ឹម រចនា ក៏សូមថ្លែងអំណរគុណដល់ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនកម្ពុជា ដែលបានចូលរួមនៅក្នុងដំណើរការជ្រើសរើសប្រតិភូយុវជនសម្រាប់កម្មវិធី SSEAYP លើកទី៤៩ តាំងពីដើមរហូតមក ហើយនិងអរគុណចំពោះអតីតប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាគ្រប់ជំនាន់ ដែលតែងតែផ្តល់ការគាំទ្រ ការស្វាគមន៍ និងការឆ្លើយតបយ៉ាងកក់ក្តៅចំពោះសំណើរនានាពីសមាគម។
ជាទីបញ្ចប់ លោកជំទាវប្រធានសមាគម សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗប្រតិភូទាំង១៦រូប ដែលដឹកនាំដោយប្រធានប្រតិភូ លោក អ៊ួន បឋម ហៅ សាយ នឹងបង្ហាញទៅកាន់យុវជនមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន ឱ្យដឹងថាប្រតិភូយុវជនកម្ពុជា មានសមត្ថភាព និងសក្ដានុពល និងជាពិសេស មានសុជីវធម៌ សីលធម៌ គុណធម៌ មិនចាញ់យុវជនមកពីបណ្ដាប្រទេសផ្សេងៗឡើយ។
សូមជម្រាបថា ប្រតិភូយុវជនកម្ពុជាទាំង ១៦រូប ដឹកនាំដោយប្រធានប្រតិភូ ១រូប នឹងចាប់ផ្ដើមចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងបន្តដំណើរតាមកប៉ាល់ចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសសិង្ហបុរី មុននឹងធ្វើមាតុភូមិនិវត្តន៍វិញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦៕



រូពភាព៖ក្រសួងកសិកម្ម
វេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនឹងត្រូវដាក់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ
រដ្ឋមន្ត្រីក្រសួងការងារបន្តអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព សុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស
ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បានចុះកិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លាន ដុល្លារ ជាមួយនឹងកសិដ្ឋានគីរីទេស
ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ
កម្មករ-កម្មការិនីនៅរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ បានចូលធ្វើការវិញធម្មតានៅព្រឹកថ្ងៃនេះ
សិក្ខាកាមជាង៣ពាន់នាក់បានចូលរួមការបណ្តុះបណ្តាលពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងឆ្នាំ២០២៥
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ»
តំណាងកសិករសាទរចំពោះ ប.ស.ស. ដែលគ្រោងសិក្សាពិនិត្យលទ្ធភាពនៃការដាក់បញ្ចូល កសិករខ្នាតតូច ទៅក្នុងប្រព័ន្ធគាំពារសង្គមជាតិនាឆ្នាំ២០២៦
21-មករា-2026 - ម៉ោង 11:34:AM
16-មករា-2026 - ម៉ោង 10:44:AM
14-មករា-2026 - ម៉ោង 02:01:PM
10-មករា-2026 - ម៉ោង 10:13:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា