
ដោយ៖ កែវ រតនៈ
យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅបានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កើនឡើងដល់ជាង ១៤ម៉ឺននាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌មានជាង ៦ម៉ឺននាក់។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ យុវជនដែលបានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) មានចំនួន ១៤២ ៩៧៥នាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌ ៦០ ៩៣៥នាក់។
លោកបន្តថា គិតត្រឹមខែកញ្ញានេះ សិស្សដែលកំពុងរៀនមានចំនួន ២៤ ០៦២នាក់ សិស្សបានបញ្ចប់ការសិក្សាចំនួន ៦៣ ៦២៧នាក់ និងសិស្សដែលទទួលបានការងារធ្វើមានចំនួន ៣២ ៣០១នាក់។ ក្នុងចំណោមសិស្សកំពុងរៀន សិស្សបញ្ចប់ការសិក្សា និងសិស្សដែលទទួលបានការងារធ្វើនេះ អ្នកមានបណ្ណសមធម៌សរុបមានជំនួន ៥៩ ៣៦៧នាក់។
អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវជាថ្មីទៀតដល់យុវជន ជាពិសេស បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET 1.5M ដើម្បីមានជំនាញពិតប្រាកដទៅបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ឬអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន និងមានជីវភាពល្អប្រសើររួមចំណែករក្សានូវស្ថិរភាពការងារ, កំណើនផលិតភាព អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕




រូបភាព៖ ក្រសួងការងារ
វេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនឹងត្រូវដាក់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ
រដ្ឋមន្ត្រីក្រសួងការងារបន្តអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព សុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស
ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បានចុះកិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លាន ដុល្លារ ជាមួយនឹងកសិដ្ឋានគីរីទេស
ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ
កម្មករ-កម្មការិនីនៅរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ បានចូលធ្វើការវិញធម្មតានៅព្រឹកថ្ងៃនេះ
សិក្ខាកាមជាង៣ពាន់នាក់បានចូលរួមការបណ្តុះបណ្តាលពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងឆ្នាំ២០២៥
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ»
តំណាងកសិករសាទរចំពោះ ប.ស.ស. ដែលគ្រោងសិក្សាពិនិត្យលទ្ធភាពនៃការដាក់បញ្ចូល កសិករខ្នាតតូច ទៅក្នុងប្រព័ន្ធគាំពារសង្គមជាតិនាឆ្នាំ២០២៦
21-មករា-2026 - ម៉ោង 11:34:AM
16-មករា-2026 - ម៉ោង 10:44:AM
14-មករា-2026 - ម៉ោង 02:01:PM
10-មករា-2026 - ម៉ោង 10:13:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា