អត្ថបទ៖ វិចិត្រ
តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្មនៅថ្ងៃទី១៧ កក្កដា បានឱ្យដឹងថា ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់គុណភាពពីក្រសួងកសិកម្ម ស្របតាមពិធីសារនៃការនាំចេញរួចមក។
ការនាំចេញផ្លែទុរេនស្រស់របស់កម្ពុជាទៅកាន់ទីផ្សារចិននាពេលនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលការរអនុញ្ញាតជាផ្លូវការពីរអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសាកន្លងទៅ។
បើតាមប្រភពខាងលើដដែលនេះបានបន្តឱ្យដឹងថា ទុរេនទាំងនេះនឹងដឹកចេញតាមច្រកសមុទ្រនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ និងគ្រោងទៅដល់ប្រទេសចិនក្នុងរយៈពេល៩ថ្ងៃទៀត ហើយបើមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងមានទុរេន៣កុងតឺន័រទៀត ត្រៀមដឹកជញ្ជូននាំចេញបន្ថែមនៅសប្តាហ៍ក្រោយ។
ក្រសួងកសិកម្មបានចាត់ទុកថា នេះគឺជាការជោគជ័យថ្មីមួយទៀតសម្រាប់ការនាំចេញផ្លែឈើស្រស់របស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលមួយនេះ ហើយក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងវិស័យឯកជន។
គួរបញ្ជាក់ផងដែរថា មកទល់ពេលបច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច៕
អត្ថបទពាក់ព័ន្ធ៖ កម្ពុជាអាចនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិន
04-កញ្ជា-2025 - ម៉ោង 03:49:PM
04-កញ្ជា-2025 - ម៉ោង 11:08:AM
03-កញ្ជា-2025 - ម៉ោង 04:56:PM
01-កញ្ជា-2025 - ម៉ោង 02:54:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា