សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារ ចុះល្បាតទប់ស្កាត់បទល្មើសជលផលតាមដងទន្លេក្នុងសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង

09-កក្តដា-2025 - ម៉ោង 09:28:AM

អត្ថបទ៖ កែវ រតនៈ

យោងតាមាការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពីលោកនាយរងអធិការរដ្ឋបាលជលផលមេគង្គ នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង នាយរងផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ និងមន្ត្រីខណ្ឌរដ្ឋបាលជលផល ចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមអភិរក្សត្រីមេពូជប៉ុស្តិ៍កោះត្រែង(ឧទ្យានុរក្ស និងសហគមន៍នេសាទ) ស្ថិតក្នុងតំបន់រ៉ាមសារ និងចុះពិនិត្យស្ថានភាពការនេសាទតាមដងទន្លេ និងល្បាតទប់ស្កាត់បទល្មើសជលផលតាមដងទន្លេក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងដំណើរនេះ ក្រុមការងារបានដកហូតវត្ថុតាងមួយចំនួន រួមមាន មងចំនួន ០៤ត្បូង ក្រឡា១២- ១៤ សង់ទីម៉ែត្រ ប្រវែង ៣០០ម៉ែត្រ។ ជាមួយគ្នានេះ ឯកឧត្តម ទឹម បូរក្ស ក៏បានផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហាស់ សារ៉េត ជាពិសេស ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយពង្រឹងការអនុវត្តច្បាប់ និងកិច្ចការការពារ "សត្វផ្សោត-ត្រីមេពូជ" ដោយប្រើយន្តការ២៤ម៉ោង/២៤ម៉ោង៕

 

 រូបភាព៖ ក្រសួងកសិកម្ម

ព័ត៌មានទាក់ទង

ភាគីកម្មករនិយោជិត និងភាគីនិយោជក ឯកភាពគ្នាទុកឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងអន្តរាគមន៍លើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យម្ចាស់សិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ ភាគីកម្មករនិយោជិតស្នើដំឡើង ១០ដុល្លារអាម៉េរិកសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ខណៈនិយោជក ស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក សាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅផ្សារទំនើបអ៊ីអនម៉លទាំង ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ១០ថ្ងៃនៃយុទ្ធនាការក្រសួងការងារ បានចុះតាមរោងចក្រ ១ ៥៦៩ ដើម្បីជំរុញការផ្តល់ឱកាសការងារ និងផ្តល់ភាពកក់ក្តៅជូនពលករដែលទើបត្រឡប់មកពីថៃ ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារ ចុះល្បាតទប់ស្កាត់បទល្មើសជលផលតាមដងទន្លេក្នុងសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្តើមបើកវេទិកាការងារនៅតាមខេត្តដើម្បីនាំយកឱកាសការងាររាប់ម៉ឺនកន្លែងជូនពលករដែលទើបត្រឡប់ពីប្រទេសថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម