អត្ថបទ៖ កែវ រតនៈ
យោងតាមការផ្សព្វផ្សាយរបស់បេឡាជាតិសន្តិសុខសង្គមបានឱ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញអមដំណើរ ឯក ឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារទាំង ៣ទីតាំងធំៗ ក្នុងផ្សារទំនើបអ៊ីអនម៉ល មានជ័យ អ៊ីអន ម៉ល ភ្នំពេញ និង អ៊ីអន ម៉ល សែនសុខស៊ីធី រាជធានីភ្នំពេញ។
ពិធីដាក់សម្ពោធសាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារទាំង ៣ទីតាំងក្នុងផ្សារទំនើបអ៊ីអន ម៉លនេះ គឺជាការបង្ខិតសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែជិតបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវសេវាកាន់តែលឿន រហ័ស ងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសជាមួយគ្នា ដែរ ឯកឧត្ដមរដ្ឋមន្រ្តី បានប្រកាសផ្តល់ដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជេីញមកទទួលសេវារបស់បេឡាជាតិសន្ដិសុខសង្គម ក៏ដូចជាចុះឈ្មោះស្វែងរកការងារ និងប្រឹក្សាឱកាសការងារ នៅគ្រប់ផ្សារទំនេីបអ៊ីអនទាំង ៣សាខា ដែលនៅជិតបងប្អូន ក្នុងរាជធានីភ្នំពេញ។
សូមជម្រាបជូនថា សាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារ នៅអ៊ីអន ម៉ល (AEON MALL) ទាំង ៣ទីតាំង បម្រើការងារពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ២២:០០នាទីយប់ លើកលែងតែថ្ងៃបុណ្យជាតិ៕
រូបភាព៖ ប.ស.ស.
04-កញ្ជា-2025 - ម៉ោង 03:49:PM
04-កញ្ជា-2025 - ម៉ោង 11:08:AM
03-កញ្ជា-2025 - ម៉ោង 04:56:PM
01-កញ្ជា-2025 - ម៉ោង 02:54:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា