សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងនាំក្រុមហ៊ុនធំៗចុះទៅសម្ភាសន៍ផ្ដល់ឱកាសការងារនៅតាមភូមិស្រុកចាប់ពីថ្ងៃទី៦ ខែកក្កដានេះតទៅ

02-កក្តដា-2025 - ម៉ោង 03:46:PM

អត្ថបទ៖ កែវ រតនៈ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងដឹកនាំក្រុមហ៊ុនធំៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ដើម្បីចុះទៅសម្ភាសន៍ជ្រើស​រើស​កម្លាំង​ពលកម្មនៅតាមភូមិ ស្រុកក្នុងខេត្តចំនួន៥ ចាប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា មន្រ្តីជំនាញនៃក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំ​គម្រោងរួចរាល់ហើយ ដើម្បីដឹកនាំក្រុមហ៊ុនធំៗដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ដើម្បីចុះជ្រើសរើសកម្លាំងពលកម្មដល់ភូមិស្រុកនៅក្នុងខេត្តចំនួន ៥ ដែលជាជំហានដំបូង។

ឯកឧត្តមបន្តថា គម្រោងនេះនឹងចាប់ផ្ដើមពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ ដោយចាប់ផ្ដើមខេត្តចំនួន៥ ដូចជា ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អ្នកនាំពាក្យបានបញ្ជាក់ថា៖«គោលបំណងសំខាន់របស់យើង គឺរំកិលសេវាផ្ដល់ឱកាសការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង ព្រោះនៅតំបន់ដាច់ស្រយាល​មួយចំនួនមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីការស្វែងរកការងារ ឬបងប្អូនយើងខ្លះថា មិនដឹងទៅរកការងារនៅឯណា? ដូចនេះ ដើម្បីដោះស្រាយចម្ងល់ទាំងនេះ យើងត្រូវតែបើកយុទ្ធនាការនេះឡើងក្នុងការឱកាសផ្ដល់ការងារធ្វើដ៏សំបូរបែបទៅដល់ភូមិ ស្រុករបស់ពួកគាត់តែម្ដង»។

លើសពីនេះ ឯកឧត្តម ស៊ុន មេសា លើកឡើងថា កម្លាំងពលកម្មដែលកំពុងមានតម្រូវការខ្ពស់នាពេលនេះ គឺការងារ​នៅក្នុងកសិដ្ឋាន រោងចក្រវាយនភ័ណ្ឌកាត់ដេរ ការងារក្នុងវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យយានយន្តគ្រប់ប្រភេទ និងវិស័យសំខាន់ៗជាច្រើនទៀតប្រមាណជាង ២៥ម៉ឺនកន្លែង។

គួររំឭកផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំទីតាំងសម្រាប់ដាក់ស្ដង់ពិព័រណ៍ (Booths)ការងាររបស់តំបន់សេដ្ឋកិច្ច PPSEZ តំបន់សេដ្ឋកិច្ច Zhejiang សមាគម TAFTAC និងរោងចក្រ Spot Tech នៅតាមច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយពីតម្រូវការកម្លាំងពលកម្មជា​ច្រើនដល់​បងប្អូនពលករខ្មែរ​ដែលត្រឡប់មកពីប្រទេសថៃវិញ៕

រូបភាព ៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ភាគីកម្មករនិយោជិត និងភាគីនិយោជក ឯកភាពគ្នាទុកឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងអន្តរាគមន៍លើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យម្ចាស់សិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ ភាគីកម្មករនិយោជិតស្នើដំឡើង ១០ដុល្លារអាម៉េរិកសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ខណៈនិយោជក ស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក សាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅផ្សារទំនើបអ៊ីអនម៉លទាំង ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ១០ថ្ងៃនៃយុទ្ធនាការក្រសួងការងារ បានចុះតាមរោងចក្រ ១ ៥៦៩ ដើម្បីជំរុញការផ្តល់ឱកាសការងារ និងផ្តល់ភាពកក់ក្តៅជូនពលករដែលទើបត្រឡប់មកពីថៃ ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារ ចុះល្បាតទប់ស្កាត់បទល្មើសជលផលតាមដងទន្លេក្នុងសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្តើមបើកវេទិកាការងារនៅតាមខេត្តដើម្បីនាំយកឱកាសការងាររាប់ម៉ឺនកន្លែងជូនពលករដែលទើបត្រឡប់ពីប្រទេសថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម