សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

និយ័តករទូរគមនាគមន៍កម្ពុជាក្រើនរំឮកដល់ប្រជាអ្នកប្រើប្រាស់ប្រុងប្រយ័ត្នការឆបោកតាមថ្នាលតេឡេក្រាម

16-កញ្ជា-2025 - ម៉ោង 10:01:AM

អត្ថបទ៖ កែវ រតនៈ

ក្នុងសេចក្តីជូនដំណឹងស្តីពីការកើនឡើងនៃការឆបោកតាមរយៈថ្នាលតេឡេក្រាម (Telegram)ដែលចេញដោយ និយ័តករទូរគមនាគមន៍កម្ពុជាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) សង្កេតឃើញពីការកើនឡើងនៃការផ្ញើសារឆបោកតាមរយៈ ថ្នាលតេឡេក្រាម(Telegram) ដោយជនឆបោកទាំងនោះបានប្រើប្រាស់វិធីសាស្ត្រក្នុងទម្រង់និងរូបភាពផ្សេងៗដូចជា៖ប្រើប្រាស់ឈ្មោះនិងរូបភាពរបស់បុគ្គលសាធារណៈល្បីៗ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ឬថ្នាក់ដឹកនាំ ក្រុមហ៊ុន បង្កើតកម្មវិធីវិនិយោគក្លែងក្លាយ ដើម្បីអូសទាញសាធារណជនឱ្យធ្វើការវិនិយោគ ដោយសន្យាថានឹងទទួលបានផលចំណេញខ្ពស់ក្នុងរយៈពេលដ៏ខ្លី។ ផ្ញើសារជូនដំណឹងអំពីការឈ្នះរង្វាន់ និងតម្រូវឱ្យអ្នកទទួលបានសារទាំងនោះផ្តល់ព័ត៌មាន ផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ដើម្បីអាចទទួលបានរង្វាន់ទាំងនោះ។ ក្លែងបន្លំជាក្រុមហ៊ុនតេឡេក្រាម ផ្ញើសារបំភិតបំភ័យដោយបញ្ជាក់ថាគណនីកំពុងត្រូវបានលួច ឬមានភាពមិនប្រក្រតី និងតម្រូវឱ្យអ្នកទទួលបានសារនោះផ្ដល់នូវលេខសម្ងាត់ ឬព័ត៌មាន ចាំបាច់មួយចំនួន ដើម្បីផ្ទៀងផ្ទាត់គណនី។

ដើម្បីការពារសុវត្ថិភាពពីការឆបោកទាំងនេះនិយ័តករទូរគមនាគមន៍កម្ពុជាជំរុញឱ្យសាធារណជន ពិនិត្យនិងផ្ទៀងផ្ទាត់ ព័ត៌មានដែលទទួលបាន កុំចែករំលែកលេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ កុំ​ចុច​លើតំណភ្ជាប់ ដែលមានការសង្ស័យ និងអនុវត្តវិធីសាស្ត្រពាក់ព័ន្ធនឹងមុខងាររបស់តេឡេក្រាម ដូចជាដាក់ដំណើរការមុខងារផ្ទៀងផ្ទាត់ពីរជំហាន(Two-Step Verification - 2FA) ដែលអ្នកប្រើប្រាស់ ត្រូវមានការផ្ទៀងផ្ទាត់បន្ថែមមួយទៀត ពីលើការប្រើប្រាស់លេខទូរស័ព្ទនិងកូដដែលទទួលបាន ដើម្បីចូលទៅក្នុងគណនីតេឡេក្រាម។ ប្រើប្រាស់ពាក្យសម្ងាត់រឹងមាំ ដែលមានយ៉ាងហោចណាស់ ៨ខ្ទង់, ពិបាកទាយដឹងដោយរួមបញ្ចូល លេខ និមិត្តសញ្ញា អក្សរធំនិងអក្សរតូច, ជៀសវាងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន, កុំប្រើប្រាស់ ឡើងវិញនូវពាក្យសម្ងាត់ដែលធ្លាប់ប្រើ និងត្រូវផ្លាស់ប្តូរពាក្យសម្ងាត់ឱ្យបានទៀងទាត់។ ពិនិត្យមើល Active Sessions ដែលអ្នកប្រើប្រាស់អាចមើលរាល់ Sessions ទាំងអស់ដែល កំពុងប្រើប្រាស់គណនីតេឡេក្រាមរបស់ខ្លួន និងពិនិត្យមើលថាតើមាន Active Sessions ណាមួយ ដែលគួរឱ្យសង្ស័យដែរឬទេ។ ប្រើមុខងារ Passcode Lock ដែលអ្នកប្រើប្រាស់អាចចាក់សោកម្មវិធីដោយប្រើលេខកូដសម្ងាត់ ដើម្បីការពារនៅពេលដែលចូលប្រើប្រាស់តេឡេក្រាមនៅលើឧបករណ៍៕

 

ព័ត៌មានទាក់ទង

និយ័តករទូរគមនាគមន៍កម្ពុជាក្រើនរំឮកដល់ប្រជាអ្នកប្រើប្រាស់ប្រុងប្រយ័ត្នការឆបោកតាមថ្នាលតេឡេក្រាម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឱ្យមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់ ការប្រកាសជំហរកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការផ្ទេរបច្ចេកវិទ្យានៃថ្នាលផ្ទៀងផ្ទាត់ឯកសារ រវាងកម្ពុជា-ហ្វីលីពីន ក្រសួងធំៗចំនួនពីរ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ និងជំរុញការធ្វើបរិវត្តកម្មឌីជីថល សម្តេច ហ៊ុន សែន លើកទឹកចិត្តអោយមន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីCoolApp ក្រុមហ៊ុនហ្វេសបុក បានដកចេញគ្រប់គណនីទាំងអស់របស់អ្នកប្រើប្រាស់នៅលើពិភពលោក ដោយមិនបានជូនដំណឺងមុន ស្វែងយល់ពី Virtual Private Network (VPN) និងមូលហេតុដែលត្រូវការប្រើប្រាស់ VPN ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024)
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម