សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សម្តេច ហ៊ុន សែន លើកទឹកចិត្តអោយមន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីCoolApp

24-មិថុនា-2024 - ម៉ោង 08:25:PM

អត្តបទ៖ យូ វាសនា

 

នៅយប់ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍តាមរយៈ បណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចដោយ អំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរចូលទៅប្រើប្រាស់កម្មវិធី CoolApp លើកទឹកចិត្តស្នាដៃកូនខ្មែរ និងដើម្បីសម្រាប់សុវត្ថិភាពសន្តិសុខជាតិ។

 

សម្តេច មានប្រសាសន៍ថា« ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។ គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp។

 

សម្ដេចតេជោបន្តថា«រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់គួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។ CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ យើងមិនបានហាមឃាត់ មិនឲ្យបងប្អូនឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ។

 

សម្រាប់ខ្ញុំបាន និងកំពុងប្រើ៨ប្រពន្ធ័រាប់ទាំង CoolApp ថ្មីផង។ តើមានអ្វីប្លែកពីប្រព័ន្ធផ្សេងទេ? សម្រាប់ខ្ញុំបានបញ្ចូលទៅក្នុងទូរស័ព្ទ៦គ្រឿង និងសាកល្បងប្រើប្រាស់ឃើញមានភាពងាយស្រួលលើចំណុច៣គឺ៖ ១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែង​ផ្សេង ឬរង់ចាំយូរ។២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន។ ៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។ សរុបមកវាប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត។»

 

គួរបញ្ជាក់ថា កន្លងមកក៏មានកូនខ្មែរមួយចំនួនបានបង្កើត APP បណ្ដាញសង្គមដើម្បីប្រើប្រាស់ផងដែរប៉ុន្តែមិនសូវមានអ្នកនិយមប្រើប្រាស់ក៏ហាក់ស្ងប់ស្ងាត់ទៅវិញ៕

ព័ត៌មានទាក់ទង

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឱ្យមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់ ការប្រកាសជំហរកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការផ្ទេរបច្ចេកវិទ្យានៃថ្នាលផ្ទៀងផ្ទាត់ឯកសារ រវាងកម្ពុជា-ហ្វីលីពីន ក្រសួងធំៗចំនួនពីរ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ និងជំរុញការធ្វើបរិវត្តកម្មឌីជីថល សម្តេច ហ៊ុន សែន លើកទឹកចិត្តអោយមន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីCoolApp ក្រុមហ៊ុនហ្វេសបុក បានដកចេញគ្រប់គណនីទាំងអស់របស់អ្នកប្រើប្រាស់នៅលើពិភពលោក ដោយមិនបានជូនដំណឺងមុន ស្វែងយល់ពី Virtual Private Network (VPN) និងមូលហេតុដែលត្រូវការប្រើប្រាស់ VPN ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024) វិធីសាស្រ្តងាយៗ៣យ៉ាង នៅក្នុងការរៀបចំឯកសារអោយមានសុវត្តិភាពជាងមុន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម