សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ត្រីរាជការនៃរដ្ឋបាលខេត្តកែប និងសមាជិកគ្រួសារជាង ៣ពាន់នាក់ កំពុងទទួលបានការគាំពាររបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម

1 ម៉ោងមុន

ដោយ៖ កែវ រតនៈ

មន្ត្រីរាជការនៃរដ្ឋបាលខេត្តកែបប្រមាណជាង ២ ៦០០នាក់ កំពុងទទួលបានការគាំពាររបបសន្តិសុខសង្គម លើផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយក្នុងនោះមានមន្ត្រីរាជការចំនួន ៤៣៣នាក់ បាននាំសហព័ទ្ធមកចុះបញ្ជីជាសមាជិក ប.ស.ស. ដែលមានសហព័ទ្ធចំនួន ២៣៧នាក់ និងកូនក្នុងបន្ទុកចំនួន ៦៨៦នាក់ ដើម្បីក្លាយជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងគោលបំណងទទួលបានសេវាគាំពារសុខភាពកាន់តែទូលំទូលាយ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាសហធិបតីជាមួយ ឯកឧត្តម ព្រុំ គន្ធិ អភិបាលរង តំណាង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្ត​​របបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ» ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះ។

ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្តទៀតថា មន្រ្តីរាជការទាំងអស់ នៅពេលមានជំងឺ ឬគ្រោះថ្នាក់ដោយចៃដន្យ នឹងទទួលបានការគាំពារពី ប.ស.ស. ហើយនៅពេលសហព័ទ្ធ និងអ្នកក្នុងបន្ទុក ក្លាយជាសមាជិក ប.ស.ស. ពួកគាត់នឹងទទួលបានសេវាពិនិត្យ ព្យាបាល និងថែទាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស.។

ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស. កំពុងអនុវត្តយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការអនុវត្តរបបសន្ដិសុខសង្គមទាំង ៣ រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដោយធានាបានថាសមាជិក ប.ស.ស. ទាំងអស់ ទទួលបានការព្យាបាល និងទទួលបានសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាព តម្លាភាព ឆាប់រហ័ស និងទាន់ពេលវេលា។

ឯកឧត្តម ព្រុំ គន្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកែប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជា ប.ស.ស. ដែលបានពង្រីកវិសាលភាពការគាំពារ និងបានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ជួយផ្សព្វផ្សាយខ្លឹមសារអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមបន្តទៅកាន់មន្ត្រីក្រោមឱវាទ និងសមាជិកគ្រួសារ ដើម្បីឱ្យពួកគាត់មកចុះឈ្មោះជាសមាជិក ប.ស.ស. នៅតាមសាខា ប.ស.ស. ដែលនៅជិតបំផុត សំដៅទទួលបានអត្ថប្រយោជន៍ស្របតាមបទប្បញ្ញត្តិជាធរមាន៕

 រូបភាព៖ ប.ស.ស. 

ព័ត៌មានទាក់ទង

មន្ត្រីរាជការនៃរដ្ឋបាលខេត្តកែប និងសមាជិកគ្រួសារជាង ៣ពាន់នាក់ កំពុងទទួលបានការគាំពាររបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម អង្គការបន្ទាយស្រីប្រារព្ធកម្មវិធីអបអរទិវាអន្តរជាតិនារី៨មីនាខួបទី១១៥ក្នុងខេត្តស្ទឹងត្រែង អគ្គនាយស្តីទី ប.ស.ស.ជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល បន្តពង្រឹងវិន័យការងារ និងសណ្តាប់ធ្នាប់ ក្រសួងការងារនាំយកឱកាសការងារជិត៣ពាន់កន្លែងផ្ដល់ជូនអតីតពលករ និងប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្រសួងការងារគ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែងជូនពលករនិងអ្នកស្វែងរកការងារធ្វើនៅខេត្តបាត់ដំបង និងពៅធិ៍សាត់ នាចុងសប្តាហ៍នេះ ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ប.ស.ស. បន្តផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពត ពលរដ្ឋភៀសសឹកជាង៧រយនាក់បន្ថែមទៀត បានបន្តវិលត្រលប់ទៅលំនៅឋានវិញ ភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ថ្ងៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម